Fosaprepitant meglumine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈចង់ក្អួតឬក្អួត ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក (ឱសថCisplatin ជាដើម) (រួមទាំងករណីអាការៈកើតឡើងយឺតក្រោយប្រើឱសថប្រឆាំងជំងឺមហារីកមួយរយៈពេល)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
- មនុស្សពេញវ័យនិងកុមារអាយុ12ឆ្នាំឡើងទៅ:ប្រើ1ដង150mg នៅថ្ងៃទី1នៃការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ត្រូវប្រើឱសថនេះរួមជាមួយនឹងឱសថបំបាត់អាការៈក្អួតចង្អោរផ្សេងទៀត។
- ទារកអាយុចាប់ពី6ខែឡើងទៅ និង កុមារក្រោមអាយុ12ឆ្នាំ:ប្រើ1ដង3mg/kg នៅថ្ងៃទី1នៃការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ150mg។
ត្រូវប្រើឱសថនេះរួមជាមួយនឹងឱសថបំបាត់អាការៈក្អួតចង្អោរផ្សេងទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថAprepitant។
・អ្នកដែលកំពុងប្រើប្រាស់ឱសថPimozide។
-
ផលរំខាន
ត្អើក កម្រិតALT/ASTកើនឡើង ទល់លាមក បាត់បង់ចំណង់អាហារ វត្តមាននៃប្រូតេអ៊ីនក្នុងទឹកនោម កម្រិតBUNកើនឡើង។
-
ការប្រុងប្រយ័ត្នជាពិសេស
・ហាមប្រើរួមជាមួយឱសថPimozide។
・ម្យ៉ាងទៀត ជាគោលការណ៍ គេប្រើឱសថនេះរួមជាមួយនឹងឱសថស្តេរ៉ូអ៊ីត(Corticosteroids) និង ឱសថទប់ស្កាត់គ្រឿងទទួល5-HT3 (5-HT3 serotonin receptor inhibitors)។
-
សកម្មភាពឱសថ
អាការៈក្អួតចង្អោរដែលទាក់ទងនឹងប្រព័ន្ធប្រសាទកណ្ដាលកើតឡើងដោយសារការភ្ជាប់នៃសារធាតុP(Substance P)ទៅនឹងគ្រឿងទទួលណឺរ៉ូគីនីន1 (Neurokinin 1 receptor ឬ NK1 receptor)នៃសរសៃប្រសាទកណ្ដាល ហើយឱសថប្រឆាំងជំងឺមហារីកមានសកម្មភាពបង្កើនការបញ្ចេញសារធាតុP(Substance P)។ ឱសថនេះមានសកម្មភាពទប់ស្កាត់ការភ្ញោចគ្រឿងទទួលណឺរ៉ូគីនីន1 ដើម្បីបំបាត់អាការៈក្អួតចង្អោរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp