Fosamprenavir calcium hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ(HIV)។ ត្រូវប្រើឱសថនេះរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:
・ចំពោះអ្នកជំងឺដែលមិនធ្លាប់ប្រើប្រាស់ឱសថប្រឆាំងHIV:
1)លេប1ដងរួមមានឱសថFosamprenavir 700mg និង ឱសថRitonavir 100mg, 1ថ្ងៃ2ដង។
2)លេប1ដងរួមមានឱសថFosamprenavir 1400mg និង ឱសថRitonavir 100mgឬ200mg, 1ថ្ងៃ1ដង។
3)លេប1ដងរួមមានឱសថFosamprenavir 1400mg, 1ថ្ងៃ2ដង។
・ចំពោះអ្នកជំងឺដែលធ្លាប់ប្រើប្រាស់ឱសថប្រឆាំងHIV ប្រភេទទប់ស្កាត់អង់ស៊ីមប្រូតេអាស (Protease Inhibitors):
លេប1ដងរួមមានឱសថFosamprenavir 700mg និង ឱសថRitonavir 100mg, 1ថ្ងៃ2ដង។
ត្រូវប្រើឱសថនេះរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថAmprenavir។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលទទួលរងប្រតិកម្មពីអង់ស៊ីមCYP3A4និងមានចន្លោះនៃកំហាប់ឱសថក្នុងឈាមដែលមានប្រសិទ្ធិភាពព្យាបាលតូចចង្អៀត ដូចជា:Bepridil hydrochloride hydrate, Cisapride, Pimozide, Triazolam, Midazolam, Ergotamine tartrate/Anhydrous Caffeine/Isopropylantipyrine, Dihydroergotamine mesilate, Ergometrin maleate, Methylergometrine maleate។
・អ្នកដែលកំពុងប្រើប្រាស់ឱសថ Vardenafil hydrochloride hydrate។
・អ្នកដែលកំពុងប្រើប្រាស់ឱសថ Rifampicin។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp