Fondaparinux sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបលដូចខាងក្រោម៖
- បង្ការការកើតមានជំងឺស្ទះកំណកឈាមក្នុងសរសៃឈាមវ៉ែន ចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់ រួមមាន អ្នកជំងឺដែលទទួលការវះកាត់ឆ្អឹងនៃអវៈយវៈផ្នែកខាងក្រោម (ការវះកាត់ផ្លាស់ប្ដូរសន្លាក់ត្រគាក ការវះកាត់ផ្លាស់ប្ដូរសន្លាក់ជង្គង់ ការវះកាត់ឆ្អឹងបាក់នៅសន្លាក់ត្រគាក) និង អ្នកជំងឺដែលទទួលការវះកាត់ផ្នែកពោះ។
- ព្យាបាលជំងឺស្ទះកំណកឈាមក្នុងសួតលក្ខណៈស្រួចស្រាវ និង ជំងឺកើតមានកំណកឈាមក្នុងសរសៃវ៉ែននៅផ្នែកជ្រៅនៃរាងកាយលក្ខណៈស្រួចស្រាវ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីបង្ការការកើតមានជំងឺស្ទះកំណកឈាមក្នុងសរសៃឈាមវ៉ែន ចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់ រួមមាន អ្នកជំងឺដែលទទួលការវះកាត់ឆ្អឹងនៃអវៈយវៈផ្នែកខាងក្រោម (ការវះកាត់ផ្លាស់ប្ដូរសន្លាក់ត្រគាក ការវះកាត់ផ្លាស់ប្ដូរសន្លាក់ជង្គង់ ការវះកាត់ឆ្អឹងបាក់នៅសន្លាក់ត្រគាក) និង អ្នកជំងឺដែលទទួលការវះកាត់ផ្នែកពោះ:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង2.5mg ចាក់ក្រោមស្បែក។ ចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោម អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម1ថ្ងៃ1ដង1.5mg ស្របទៅតាមមុខងារតម្រងនោម។
・ករណីព្យាបាលជំងឺស្ទះកំណកឈាមក្នុងសួតលក្ខណៈស្រួចស្រាវ និង ជំងឺកើតមានកំណកឈាមក្នុងសរសៃវ៉ែននៅផ្នែកជ្រៅនៃរាងកាយលក្ខណៈស្រួចស្រាវ:
+ អ្នកជំងឺទម្ងន់ក្រោម50kg:ប្រើ1ថ្ងៃ1ដង5mg ចាក់ក្រោមស្បែក។
+ អ្នកជំងឺទម្ងន់50~100kg:ប្រើ1ថ្ងៃ1ដង7.5mg ចាក់ក្រោមស្បែក។
+ អ្នកជំងឺទម្ងន់លើសពី100kg:ប្រើ1ថ្ងៃ1ដង10mg ចាក់ក្រោមស្បែក។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានអាការៈហូរឈាម (ហូរឈាមនៅក្នុងក្បាល នៅRetroperitoneum ឬ នៅក្នុងឆ្អឹងខ្នង ឬ ហូរឈាមនៅសរីរាង្គសំខាន់ៗផ្សេងទៀត)។
・អ្នកដែលមានជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារបាក់តេរី(Bacterial Endocarditis)លក្ខណៈស្រួចស្រាវ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (Creatinine clearance ក្រោម20mL/min)។
-
ផលរំខាន
ប៉ះពាល់មុខងារថ្លើម ចំនួនប្លាកែតកើនឡើង ហូរឈាម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះរួមជាមួយនឹងការចាក់ថ្នាំស្ពឹកនៅឆ្អឹងខ្នងឬនៅEpidural space ឬ ការចាក់ម្ជុលទៅក្នុងឆ្អឹងចង្កេះ អាចធ្វើអោយកើតមានដុំឈាមនៅកន្លែងចាក់ ហើយសង្កត់ទៅលើសរសៃប្រសាទ ធ្វើអោយកើតមានអាការៈស្ពឹក។
-
សកម្មភាពឱសថ
ភ្ជាប់ទៅនឹងសារធាតុអង់ទីត្រុំប៊ីនIII (Antithrombin III) ដើម្បីធ្វើអោយឈាមមិនងាយឆាប់កក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp