Fomepizole
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈពុលសារធាតុ Ethylene glycol
- អាការៈពុលសារធាតុមេតាណុល (Methanol)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ជាទូទៅ ប្រើដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់30នាទី ក្នុងកម្រិតដូចខាងក្រោម រៀងរាល់12ម៉ោង :
- លើកទី1 : 15mg/kg
- លើកទី1 ដល់ លើកទី5 : 10mg/kg
- ចាប់ពីលើកទី6ទៅ : 15mg/kg។
・ករណីប្រើឱសថនេះរួមជាមួយនឹងការលាងឈាម ត្រូវអនុវត្តដូចខាងក្រោម:
- នៅពេលចាប់ផ្ដើមលាងឈាម: ករណីគិតចាប់ពីពេលបញ្ចូលឱសថលើកមុនមកដល់ពេលចាប់ផ្ដើមលាងឈាមមានរយៈពេលតិចជាង6ម៉ោង មិនត្រូវប្រើឱសថនេះនៅមុនពេលចាប់ផ្ដើមលាងឈាមនោះទេ។ ករណីគិតចាប់ពីពេលបញ្ចូលឱសថលើកមុនមកដល់ពេលចាប់ផ្ដើមលាងឈាមមានរយៈពេល6ម៉ោងឡើងទៅ ត្រូវប្រើឱសថនេះនៅភ្លាមៗមុនពេលចាប់ផ្ដើមលាងឈាម។
- នៅអំឡុងពេលលាងឈាម: បញ្ចូលឱសថនេះរៀងរាល់4ម៉ោងម្ដងចាប់ពីពេលចាប់ផ្ដើមលាងឈាម។
- នៅពេលបញ្ចប់ការលាងឈាម: ករណីគិតចាប់ពីពេលបញ្ចូលឱសថលើកមុនមកដល់ពេលបញ្ចប់ការលាងឈាមមានរយៈពេលតិចជាង1ម៉ោង មិនត្រូវប្រើឱសថនេះនៅពេលបញ្ចប់ការលាងឈាមនោះទេ។ ករណីគិតចាប់ពីពេលបញ្ចូលឱសថលើកមុនមកដល់ពេលបញ្ចប់ការលាងឈាមមានរយៈពេលចន្លោះពី1ទៅ3ម៉ោង ត្រូវប្រើឱសថនេះនៅភ្លាមៗមុនពេលបញ្ចប់ការលាងឈាមក្នុងបរិមាណ1/2ដងនៃកម្រិតប្រើពេលធម្មតា។ ករណីគិតចាប់ពីពេលបញ្ចូលឱសថលើកមុនមកដល់ពេលបញ្ចប់ការលាងឈាមមានរយៈពេលលើសពី3ម៉ោង ត្រូវប្រើឱសថនេះនៅភ្លាមៗមុនពេលបញ្ចប់ការលាងឈាមក្នុងបរិមាណដែលប្រើពេលធម្មតា។
- នៅក្រោយពេលបញ្ចប់ការលាងឈាម: ប្រើឱសថនេះរៀងរាល់12ម៉ោង គិតចាប់ពីពេលបញ្ចូលឱសថលើកមុន។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp