Follitropin beta
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ភ្ញោចក្រពេញអូវែរដើម្បីការលូតលាស់មេជីវិតញីច្រើន - ជម្រុញអោយមានការបញ្ចេញមេជីវិតញី ចំពោះអ្នកដែលមានបញ្ហានៃប្រព័ន្ធពីផ្នែកHypothalamusទៅក្រពេញPituitary ដែលធ្វើអោយគ្មានការបញ្ចេញមេជីវិតញីឬមានការបញ្ចេញតិច។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ・ករណីប្រើនៅក្នុងការភ្ញោចក្រពេញអូវែរដើម្បីការលូតលាស់មេជីវិតញីច្រើន: ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ 150 ឬ 225 ខ្នាតអន្តរជាតិ ដោយចាក់ក្រោមស្បែកឬចាក់ក្នុងសាច់ដុំ រយៈពេល4ថ្ងៃ។ បន្ទាប់ពីនោះ ប្រែប្រួលកម្រិតប្រើប្រាស់ទៅតាមទំហំនៃការលូតលាស់របស់មេជីវិតញីក្នុងអូវែរ(Ovarian follicle) (ជាទូទៅ ប្រើក្នុងកម្រិត75~375 ខ្នាតអន្តរជាតិ រយៈពេល6~12ថ្ងៃ) ហើយក្រោយពីពិនិត្យតាមវិធីUltrasonic tomographyឃើញថាមានមេជីវិតញីដែលមានអង្កត់ផ្ចិតមធ្យម16~20mm ចំនួនចាប់ពី3ឡើងទៅ គេធ្វើការអនុវត្តការជម្រុញការបញ្ចេញមេជីវិតញីដោយប្រើឱសថHuman chorionic gonadotropin (hCG)។ ・ករណីប្រើនៅក្នុងការជម្រុញអោយមានការបញ្ចេញមេជីវិតញី ចំពោះអ្នកដែលមានបញ្ហានៃប្រព័ន្ធពីផ្នែកHypothalamusទៅក្រពេញPituitary ដែលធ្វើអោយគ្មានការបញ្ចេញមេជីវិតញីឬមានការបញ្ចេញតិច: ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ 50 ខ្នាតអន្តរជាតិ ដោយចាក់ក្រោមស្បែកឬចាក់ក្នុងសាច់ដុំ រយៈពេល7ថ្ងៃ។ បន្ទាប់ពីនោះ ប្រែប្រួលកម្រិតប្រើប្រាស់ទៅតាមទំហំនៃការលូតលាស់របស់មេជីវិតញីក្នុងអូវែរ(Ovarian follicle) (ករណីប្រតិកម្មរបស់មេជីវិតញីមានសភាពទាប ជាគោលការណ៍ ត្រូវបង្កើនកម្រិត25ខ្នាតអន្តរជាតិរៀងរាល់7ថ្ងៃ ហើយក្រោយពីពិនិត្យតាមវិធីUltrasonic tomographyឃើញថាមានមេជីវិតញីដែលមានអង្កត់ផ្ចិតមធ្យម18mmឡើងទៅ គេធ្វើការអនុវត្តការជម្រុញការបញ្ចេញមេជីវិតញីដោយប្រើឱសថHuman chorionic gonadotropin (hCG)។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer))។ ・អ្នកដែលមានជំងឺមហារីកនៅក្រពេញអូវែរ ឬ ផ្នែកHypothalamusឬក្រពេញPituitaryនៃខួរក្បាល។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។ ・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺមហារីកក្រពេញអូវែរ ឬ អ្នកដែលមានជំងឺក្រពេញអូវែររីកធំមិនមែនដោយសារជំងឺកើតមានកន្សោមមេជីវិតញីច្រើនក្នុងអូវែរ (Polycystic ovarian syndrome, PCOS)។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្ងន់ធ្ងរនៃឱសថនេះដែលធ្វើអោយកើតមានបណ្ដុំរោគសញ្ញាដោយសារភ្ញោចក្រពេញអូវែរហួសហេតុ(Ovarian hyperstimulation syndrome, OHSS) ដែលរួមមានរោគសញ្ញាស្ទះកំណកឈាម (Thromboembolism)លក្ខណៈធ្ងន់ធ្ងរ ដោយវាអាចកើតឡើងក្រោយពេលប្រើឱសថHuman chorionic gonadotropin (hCG)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
