Follitropin alfa
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ភ្ញោចក្រពេញអូវែរដើម្បីជាជំនួយនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធបន្តពូជ
- ជម្រុញអោយមានការបញ្ចេញមេជីវិតញី ចំពោះអ្នកដែលមានបញ្ហានៃប្រព័ន្ធពីផ្នែកHypothalamusទៅក្រពេញPituitaryឬជំងឺក្រពេញអូវែររីកធំមិនមែនដោយសារជំងឺកើតមានកន្សោមមេជីវិតញីច្រើនក្នុងអូវែរ (Polycystic ovarian syndrome, PCOS) ដែលធ្វើអោយគ្មានការបញ្ចេញមេជីវិតញីឬមានការបញ្ចេញតិច។
- ជម្រុញការផលិតមេជីវិតឈ្មោល នៅក្នុងជំងឺមុខងារក្រពេញភេទបុរសចុះខ្សោយដោយសារកម្រិតអរម៉ូនភ្ញោចក្រពេញភេទទាប (Male hypogonadotropic hypogonadism, MHH)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើនៅក្នុងការភ្ញោចក្រពេញអូវែរ:
ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 150 ឬ 225 IU ដោយចាប់ផ្ដើមប្រើពីថ្ងៃទី2ឬថ្ងៃទី3នៃការមករដូវ តាមការចាក់ក្រោមស្បែក។ អាចប្រែប្រួលកម្រិតប្រើប្រាស់ទៅតាមប្រតិកម្មរបស់អ្នកជំងឹ ដោយមិនអោយហួសពីកម្រិត 450 IU/ថ្ងៃ និង បន្តការប្រើឱសថនេះរហូតដល់មេជីវិតញីក្នុងអូវែរ(Ovarian follicle)លូតលាស់បានគ្រប់គ្រាន់។ ក្រោយបញ្ចប់ការប្រើឱសថនេះ ជាចុងក្រោយគេប្រើឱសថHuman chorionic gonadotropin (hCG) ដើម្បីអោយមេជីវិតញីមានលក្ខណៈទុំបានពេញលេញ។
・ករណីប្រើនៅក្នុងការជម្រុញអោយមានការបញ្ចេញមេជីវិតញី:
ជាទូទៅ គេប្រើក្នុងកម្រិត1ថ្ងៃ1ដង 75 IU រៀងរាល់ថ្ងៃ ដោយចាក់ក្រោមស្បែក។ គេធ្វើការពិនិត្យសភាពលូតលាស់របស់មេជីវិតញី រួចធ្វើការសម្រួលកម្រិតប្រើប្រាស់ឱសថនេះ ហើយនៅពេលដែលមានមេជីវិតញីសំខាន់លូតលាស់បានគ្រប់គ្រាន់ហើយ គេធ្វើការអនុវត្តការជម្រុញការបញ្ចេញមេជីវិតញីដោយប្រើឱសថHuman chorionic gonadotropin (hCG)។
・ករណីប្រើនៅក្នុងការជម្រុញការផលិតមេជីវិតឈ្មោល:
ជាទូទៅ ប្រើក្នុងកម្រិត1ដង 150 IU 1សប្ដាហ៍3ដង ដោយចាក់ក្រោមស្បែក។ ប្រសិនបើសង្កេតឃើញថាមិនមានការជម្រុញការផលិតមេជីវិតឈ្មោលទេនោះ អាចបង្កើនកម្រិតប្រើប្រាស់ ដោយកម្រិតប្រើអតិបរមាគឺ1ដង 300 IU 1សប្ដាហ៍3ដង។ ប្រើឱសថនេះរួមជាមួយឱសថHuman chorionic gonadotropin (hCG) បន្ទាប់ពីពិនិត្យឃើញថាកម្រិតអរម៉ូនតេស្តូស្តេរ៉ូនក្នុងឈាមមានលក្ខណៈប្រក្រតីប៉ុន្តែមិនមានមេជីវិតឈ្មោល។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទភ្ញោចក្រពេញភេទ។
・អ្នកដែលមានកម្រិតFSHខ្ពស់ និង មានរោគសញ្ញានៃការចុះខ្សោយមុខងារក្រពេញភេទមិនមែនដោយសារជំងឺផ្សេងទៀត។
・អ្នកដែលមានមុខងារក្រពេញទីរ៉ូអ៊ីតឬក្រពេញអាដ្រេណាល់ចុះខ្សោយនិងមិនទាន់អាចគ្រប់គ្រងស្ថានភាពជំងឺបានគ្រប់គ្រាន់។
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer))។
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឹមហារីកទាក់ទងនឹងអរម៉ូនបុរសអង់ដ្រូជេន (ដូចជា ជំងឹមហារីកក្រពេញប្រូស្តាត)។
・អ្នកដែលមានជំងឺមហារីកនៃសរីរាង្គនៅក្នុងក្បាលដូចជាផ្នែកHypothalamusឬក្រពេញPituitaryជាដើម ហើយកំពុងមានរោគសញ្ញាផ្សេងៗ។
・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។
・អ្នកដែលមានជំងឺក្រពេញអូវែររីកធំឬជំងឺខ្ទុះក្នុងក្រពេញអូវែរដែលមិនដឹងអំពីមូលហេតុច្បាស់លាស់។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្ងន់ធ្ងរនៃឱសថនេះដែលធ្វើអោយកើតមានបណ្ដុំរោគសញ្ញាដោយសារភ្ញោចក្រពេញអូវែរហួសហេតុ(Ovarian hyperstimulation syndrome, OHSS) ដែលរួមមានរោគសញ្ញាស្ទះកំណកឈាម (Thromboembolism)លក្ខណៈធ្ងន់ធ្ងរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp