Fluticasone furoate + Vilanterol trifenatate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - ជំងឺហឺត(Bronchial asthma) - កាត់បន្ថយរោគសញ្ញានៃជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់: ・ករណីជំងឺហឺត(Bronchial asthma): មនុស្សពេញវ័យ:កម្រិតប្រើក្នុង1ដងគឺ Vilanterol trifenatate 25μg / Fluticasone furoate 100μg។ ប្រើ1ថ្ងៃ1ដង ស្រូបតាមមាត់។ ទៅតាមស្ថានភាពរោគសញ្ញា អាចបង្កើនកម្រិតដល់1ដង Vilanterol trifenatate 25μg / Fluticasone furoate 200μg 1ថ្ងៃ1ដង។ ・ករណីជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema): មនុស្សពេញវ័យ:កម្រិតប្រើក្នុង1ដងគឺ Vilanterol trifenatate 25μg / Fluticasone furoate 100μg។ ប្រើ1ថ្ងៃ1ដង ស្រូបតាមមាត់។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺឆ្លងមេរោគដែលគ្មានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់ជ្រៅ។ 
- 
                    ផលរំខានផលរំខានរួមមាន សម្លេងស្អក ឆ្លងមេរោគផ្សិតនៅក្នុងមាត់ឬបំពង់ក(Candidiasis) រលាកសួត ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ពិបាកដកដង្ហើម កន្ទាលត្រអាក បែកញើសទាំងត្រជាក់ (រោគប្រតិកម្មធ្ងន់ធ្ងរ) - ក្ដៅខ្លួន ក្អក ដង្ហក់ (រលាកសួត)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Ritonavir, Ketoconazole(ថ្នាំលេបតាមមាត់), Erythromycin ជាដើម) - អាចធ្វើអោយកើតមានផលរំខានដូចក្នុងករណីប្រើប្រាស់ឱសថស្តេរ៉ូអ៊ីតពេញក្នុងខ្លួនផងដែរ។ ・ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលβ (β blockers) (Atenolol ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថថយចុះ។ ・ឱសថដែលធ្វើអោយQTនៃចង្វាក់បេះដូងអូសបន្លាយ(ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants ជាដើម) - អាចធ្វើអោយQTនៃចង្វាក់បេះដូងកាន់តែអូសបន្លាយ បង្កជាផលរំខានផ្សេងៗទាក់ទងនឹងចង្វាក់បេះដូង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ជាទូទៅ ឱសថនេះនឹងមិនបំបាត់អាការៈហឺតដែលរើឡើងភ្លាមៗនោះទេ ប៉ុន្តែ ត្រូវប្រើជាប្រចាំនៅក្នុងការបង្ការការកើតឡើងនៃអាការៈហឺត។ ・បន្ទាប់ពីប្រើប្រាស់ឱសថនេះរួច គួរខ្ពុរមាត់ចេញ កុំអោយសារធាតុឱសថនៅសល់ក្នុងមាត់ ដើម្បីការពារកុំអោយកើតជំងឺឆ្លងមេរោគផ្សិតនៅក្នុងមាត់(Candidiasis)ឬអាការៈសម្លេងស្អក។ ・ប្រើនៅក្នុងករណីដែលការប្រើឱសថស្តេរ៉ូអ៊ីតប្រភេទស្រូបតាមមាត់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងស្ថានភាពជំងឺ។ ការប្រើឱសថនេះរួមជាមួយឱសថភ្ញោចគ្រឿងទទួលβ2ប្រភេទបន្តសកម្មភាពវែងមិនជាការចាំបាច់នោះទេ។ ភាគច្រើន ឱសថនេះត្រូវការរយៈពេលពី3~6ខែដើម្បីដឹងអំពីប្រសិទ្ធិភាពពិតប្រាកដ។ 
- 
                    សកម្មភាពឱសថឱសថនេះផ្សំឡើងដោយសារធាតុសកម្មចំនួន 2 ៖ - Vilanterol trifenatate:មានសកម្មភាពភ្ញោចគ្រឿងទទួលβ2(β2 receptor) ធ្វើអោយអង់ស៊ីមAdenylyl cyclaseមានសកម្មភាពបំលែងសារធាតុATPនៅក្នុងកោសិកាទៅជាcAMP។ ការកើនឡើងនៃcAMPមានប្រសិទ្ធិភាពពង្រីកមុខកាត់នៃទងសួតអោយរីកធំទូលាយ សម្រួលដល់ការដកដង្ហើម។ - Fluticasone furoate:ជាប្រភេទស្តេរ៉ូអ៊ីត(Glucocorticosteroid) ដោយវានឹងទៅភ្ជាប់ជាមួយនឹងគ្រឿងទទួលគ្លុយកូកូទីកូអ៊ីត(Glucocorticoid receptor)នៅតាមទងសួតនិងសួត។ ជាលទ្ធផល វាមានប្រសិទ្ធិភាពបំបាត់អាការៈរលាករ៉ាំរ៉ៃនៃផ្លូវដង្ហើម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
