Flurbiprofen axetil
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់នៅក្រោយពេលវះកាត់ និង នៅក្នុងការបំបាត់អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង50mg ចាក់ក្នុងសរសៃវ៉ែនដោយយឺតៗបំផុតតាមដែលអាចធ្វើទៅបាន(ចាប់ពី1នាទីឡើងទៅ)។ បន្ទាប់ពីនោះ អាចប្រើជាបន្តបន្ទាប់នៅពេលចាំបាច់។ គេប្រើឱសថនេះចំពោះករណីដែលអ្នកជំងឺមិនអាចទទួលឱសថបំបាត់ការឈឺចាប់ប្រភេទលេបឬប្រសិទ្ធិភាពនៃឱសថទាំងនោះមិនគ្រប់គ្រាន់។
-
ហាមប្រើ
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថនេះឬសារធាតុFlurbiprofen។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Enoxacin hydrate, Lomefloxacin, Norfloxacin, Prulifloxacin។
・ស្ត្រីដែលស្ថិតក្នុងត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp