Fluphenazine maleate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺវិកលចរឹត (Schizophrenia)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ 1~10mg (Fluphenazine) បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma) ឬ ស្ថានភាពដែលប្រព័ន្ធចរន្តឈាមចុះខ្សោយ។
・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។
・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទPhenothiazinesឬឱសថស្រដៀងនោះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកជំងឺដែលសង្ស័យថាមានបញ្ហាប៉ះពាល់ខួរក្បាលផ្នែកSubcortex (រលាកខួរក្បាល មហារីកខួរក្បាល រោគសញ្ញាក្រោយប៉ះទង្គិចក្បាល ជាដើម)។
-
ផលរំខាន
ញ័រដៃ ស្ពឹកខ្លួន ស្ងួតក ទល់លាមក ភ្នែកស្រវាំង ងងឹតមុខពេលក្រោកឈរ បេះដូងលោតញាប់ រោគសញ្ញាDyskinesia រោគសញ្ញាDystonia ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អាចធ្វើអោយអាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ ដូច្នេះ ត្រូវប្រុងប្រយ័ត្នដោយធ្វើចលនាយឺតៗ។
・ចំពោះការព្យាបាលជំងឺវិកលចរឹត (Schizophrenia) ឱសថនេះមានប្រសិទ្ធិភាពចំពោះរោគសញ្ញាវិជ្ជមាន(Positive symptoms)នៃជំងឺនេះ។
-
សកម្មភាពឱសថ
បង្អាក់ដំណើរការភ្ញោចគ្រឿងទទួលដូប៉ាមីន(D2 receptor)នៅក្នុងខួរក្បាល ធ្វើអោយសកម្មភាពនៃសរសៃប្រសាទដូប៉ាមីនថយចុះ ដើម្បីទប់ស្កាត់រោគសញ្ញាវិជ្ជមាននៃជំងឺវិកលចរឹត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp