Fluorometholone
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំបន្តក់ភ្នែកកំហាប់ 0.05%
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាកនៅផ្នែកខាងក្រៅនិងខាងមុខនៃភ្នែក (ជំងឺរលាកត្របកភ្នែក ជំងឺរលាកផ្នែកសនៃភ្នែក(Conjunctivitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis) ជំងឺScleritis ជំងឺEpiscleritis ជំងឺAnterior uveitis អាការៈរលាកក្រោយពេលវះកាត់)។
ករណីថ្នាំបន្តក់ភ្នែកកំហាប់ 0.02%
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាកនៅផ្នែកខាងក្រៅនិងខាងមុខនៃភ្នែក (ជំងឺរលាកត្របកភ្នែក ជំងឺរលាកផ្នែកសនៃភ្នែក(Conjunctivitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis) ជំងឺScleritis ជំងឺEpiscleritis ជាដើម)។
ករណីថ្នាំបន្តក់ភ្នែកកំហាប់ 0.1%
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាកនៅផ្នែកខាងក្រៅនិងខាងមុខនៃភ្នែក (ជំងឺរលាកត្របកភ្នែក ជំងឺរលាកផ្នែកសនៃភ្នែក(Conjunctivitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis) ជំងឺScleritis ជំងឺEpiscleritis ជំងឺIritis ជំងឺIridocyclitis ជំងឺUveitis អាការៈរលាកក្រោយពេលវះកាត់ ជាដើម)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំបន្តក់ភ្នែកកំហាប់ 0.05%
ជាទូទៅ ប្រើ1ដង1~2តំណក់ 1ថ្ងៃ3~5ដង បន្តក់ក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ត្រូវក្រឡុកអោយបានសព្វមុននឹងប្រើ។
ករណីថ្នាំបន្តក់ភ្នែកកំហាប់ 0.02% និង កំហាប់ 0.1%:
ជាទូទៅ ប្រើ1ដង1~2តំណក់ 1ថ្ងៃ2~4ដង បន្តក់ក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ត្រូវក្រឡុកអោយបានសព្វមុននឹងប្រើ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់ ៖
・អ្នកដែលមានជំងឺរបកស្រទាប់កោសិកានៃកញ្ចក់ភ្នែក(Ectocornea desquamation) ឬ ជំងឺដំបៅនៅកញ្ចក់ភ្នែក(Cornea ulcer)។
・អ្នកដែលមានជំងឺភ្នែកបង្កឡើងដោយវីរុស មេរោគផ្សិតឬជំងឺរបេង ឬ ជំងឺភ្នែកមានខ្ទុះ។
-
ផលរំខាន
ផលរំខានរួមមាន ក្រហាយក្នុងភ្នែក ភ្នែកក្រហម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ចង់ក្អួត ឈឺភ្នែក មើលមិនសូវច្បាស់ ឈឺក្បាល (ជំងឺក្លូកូម(Glaucoma))
- ឈឺភ្នែក ចេញទឹកភ្នែក មើលមិនសូវឃើញ (ជំងឺឆ្លងបាក់តេរីឬមេរោគផ្សិតនៅភ្នែក ជំងឺប្រហោងកញ្ចក់ភ្នែក)
- មើលមិនសូវឃើញ (ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះញឹកញាប់ ឬ ក្នុងរយៈពេលវែង។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងកុំអោយប៉ះនឹងរោមភ្នែក ព្រោះអាចនាំអោយឆ្លងមេរោគផ្សេងៗ។ ម្យ៉ាងទៀត គួរប្រើស្បៃឬក្រដាសស្អាតជូតសម្អាតមាត់ដបថ្នាំអោយស្អាតមុននឹងបិទគម្រប។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp