Fluorescein
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការធ្វើរោគវិនិច្ឆ័យទៅលើជំងឺទាក់ទងនឹងភ្នាសUvea ផ្នែករេទីន(Retina) និង សរសៃប្រសាទភ្នែក ជាដើម។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ជាទូទៅ ប្រើក្នុងកម្រិត 200~500mg ដោយចាក់ក្នុងសរសៃវ៉ែននៅគន្លាក់ដៃ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានស្ថានភាពរាងកាយទាំងមូលចុះទន់ខ្សោយ។ ・អ្នកដែលមានជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានបញ្ហាចរន្តឈាមក្នុងខួរក្បាលកម្រិតធ្ងន់ធ្ងរ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・អ្នកដែលមានជំងឺក្រិនថ្លើម។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលសង្ស័យថាមានជំងឺមហារីកPheochromocytoma ឬ ជំងឺបេះដូង។ ・មនុស្សចាស់។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ត្រូវប្រុងប្រយ័ត្នចំពោះការកើតឡើងនៃផលរំខានធ្ងន់ធ្ងរ ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរ (Shock)ជាដើម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
