Fluocinolone acetonide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល ៖

      - ជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក

      - ជំងឺរមាស់ស្បែក

      - សត្វល្អិតខាំ

      - ជំងឺស្បែកPsoriasis

      - ជំងឺពងខ្ទុះលើបាតដៃនិងបាតជើង(Palmoplantar pustulosis)

      - អាការៈឡើងកន្ទួលក្រហមលើស្បែកដោយសារប្រតិកម្មទៅនឹងសារធាតុថ្នាំឬសារធាតុគីមីផ្សេងៗ។ល។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលាប (0.025% និង 0.01%):

      ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប លាបលើកន្លែងដែលមានបញ្ហា។

      ករណីថ្នាំបាញ់ (0.007%):

      ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប បាញ់ទៅលើកន្លែងដែលមានបញ្ហា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ជំងឺឆ្លងបាក់តេរី មេរោគផ្សិត វីរុស ពពួកSpirochaete ប៉ារ៉ាស៊ីត ឬ សត្វល្អិត នៅលើស្បែក។

      ・ជំងឺរលាករូងត្រចៀកខាងក្រៅដែលមានកន្ទួលក្រហម និង មានធ្លុះក្រដាសត្រចៀក។

      ・ដំបៅលើស្បែក(លើកលែងជំងឺBehcet's disease)។

      ・រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។

    • ផលរំខាន

      ផលរំខានរួមមាន ក្រហាយ ជំងឺឆ្លងលើស្បែក រលាកស្បែក ស្បែករួញ ឡើងកន្ទួលក្រហម ស្នាមក្រហមលើស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺក្បាល ស្រវាំងភ្នែក ឈឺភ្នែក ចាំងភ្នែក (ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះក្នុងបរិមាណច្រើន ឬ ក្នុងរយៈពេលវែង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・គួរចៀសវាងលាបថ្នាំនេះនៅក្រោមម្សៅផាត់មុខ ឬ ក្រោយពេលកោរពុកមាត់ ជាដើម។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាកនិងអាការៈប្រតិកម្មផ្សេងៗ ដូចជា ក្រហម ហើម រមាស់ ជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp