Flufenamic acid aluminium = Flufenate aluminium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      ・បំបាត់អាការៈរលាក ឈឺចាប់ និង ក្ដៅខ្លួន នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺទ្រង់ទ្រាយឆ្អឹងកងប្រែប្រួល(Spondylosis deformans) ជំងឺឈឺចង្កេះ ជំងឺរលាកនៅជុំវិញសន្លាក់ស្មា(Shoulder periarthritis) ជំងឺរលាកសន្លាក់ អាការៈឈឺចាប់តាមសរសៃប្រសាទ។

      ・បំបាត់អាការៈរលាក និងឈឺចាប់ នៅក្នុងករណីដូចជា:ក្រោយដកធ្មេញ ជំងឺរលាកផ្នែកDental pulpនៃធ្មេញ(Pulpitis) ជំងឺរលាកភ្នាសនៃគល់ធ្មេញ(Periodontitis)។

      ・បំបាត់អាការៈរលាកនៅក្នុងជំងឺដូចជា:រលាកប្លោកនោម រលាកក្រពេញប្រូស្តាត ជំងឺរើមហ្សូស្ទើ(Herpes zoster) អាការៈកន្ទួលឬរលាកស្បែក អាការៈស្នាមក្រហមលើស្បែក(Erythem)ប្រភេទផ្សេងៗ អាការៈរលាកក្រោយការវះកាត់ឬរបួសគ្រប់ប្រភេទ។

      ・បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីប្រើនៅក្នុងការបំបាត់អាការៈរលាក ឈឺចាប់ និង ក្ដៅខ្លួន នៅក្នុងជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺទ្រង់ទ្រាយឆ្អឹងកងប្រែប្រួល(Spondylosis deformans) ជំងឺឈឺចង្កេះ ជំងឺរលាកនៅជុំវិញសន្លាក់ស្មា(Shoulder periarthritis) ជំងឺរលាកសន្លាក់ អាការៈឈឺចាប់តាមសរសៃប្រសាទ ករណីបំបាត់អាការៈរលាក និងឈឺចាប់ នៅក្រោយពេលដកធ្មេញ នៅក្នុងជំងឺរលាកផ្នែកDental pulpនៃធ្មេញ(Pulpitis) ជំងឺរលាកភ្នាសនៃគល់ធ្មេញ(Periodontitis) និង ករណីបំបាត់អាការៈរលាកនៅក្នុងជំងឺដូចជា:រលាកប្លោកនោម រលាកក្រពេញប្រូស្តាត ជំងឺរើមហ្សូស្ទើ(Herpes zoster) អាការៈកន្ទួលឬរលាកស្បែក អាការៈស្នាមក្រហមលើស្បែក(Erythem)ប្រភេទផ្សេងៗ អាការៈរលាកក្រោយការវះកាត់ឬរបួសគ្រប់ប្រភេទ:

      មនុស្សពេញវ័យ:លេប1ដង 125~250mg, 1ថ្ងៃ3ដង។ ករណីប្រើនៅពេលមានអាការៈ លេប1ដង250mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការបំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ)។

      មនុស្សពេញវ័យ:លេប1ដង 250mg នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ជាទូទៅ អាចប្រើត្រឹមតែ2ដងក្នុង1ថ្ងៃ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ750mg។ គួរចៀសវាងប្រើនៅពេលពោះទទេ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

    • ផលរំខាន

      ប៉ះពាល់ក្រពះពោះវៀន កន្ទួលលើស្បែក ប៉ះពាល់មុខងារថ្លើម ប៉ះពាល់មុខងារតម្រងនោម អាការៈហឺតដោយសារអាស្ពីរីន ប៉ះពាល់មុខងារនៃប្រព័ន្ធឈាម ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះមនុស្សចាស់ឬអ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងបេះដូងឬតម្រងនោម ព្រោះអាចងាយកើតមានផលរំខាននៃឱសថនេះ។ ក្នុងករណីនេះ គួរបន្ថយកម្រិតឱសថឬប្រើប្រភេទដែលសកម្មភាពឱសថមានរយៈពេលខ្លី។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការផលិតសារធាតុប្រូស្តាក្លង់ឌីន (Prostaglandin) ដែលជាសារធាតុបង្កអាការៈរលាកផ្សេងៗ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp