Fludrocortisone acetate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺនៃការកកើតហួសកម្រិតនៃផ្នែកអាដ្រណាល់កូតិចពីកំណើត ប្រភេទបាត់បង់អំបិល (Salt-losing Congenital adrenal hyperplasia)

      - ជំងឺចុះខ្សោយមុខងារនៃផ្នែកអាដ្រណាល់កូតិចលក្ខណៈរ៉ាំរ៉ៃ ប្រភេទបាត់បង់អំបិល (Salt-losing Chronic adrenal insufficiency) ឬ ជំងឺអាឌីសុន(Addison's disease)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      លេប1ថ្ងៃ0.02~0.1mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ។ ចំពោះទារក និង ទារកទើបកើត ត្រូវចាប់ផ្ដើមលេបពីកម្រិត0.025~0.05mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាម។

      ・អ្នកដែលមានជំងឺឆ្លងដែលមិនមានឱសថព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតពេញរាងកាយ។

      ・អ្នកដែលមានជំងឹដំបៅក្រពះពោះវៀន។

      ・អ្នកដែលមានជំងឺទាក់ទងនឹងស្មារតី។

      ・អ្នកដែលមានជំងឺរបេងផ្សេងៗ។

      ・អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសរើម (Herpes simplex keratitis)។

      ・អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទPosterior cataract។

      ・អ្នកដែលមានជំងឺក្លូកូម (Glaucoma)។

      ・អ្នកដែលមានជំងឹកំណកឈាម (Thrombosis)។

      ・អ្នកដែលមានរបួសនៅសរីរាង្គខាងក្នុងដោយសារការវះកាត់ថ្មីៗ។

      ・អ្នកដែលកើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។

    • ផលរំខាន

      សម្ពាធឈាមឡើងខ្ពស់ កម្រិតសូដ្យូមក្នុងឈាមឡើងខ្ពស់ កម្រិតប៉ូតាស្យូមក្នុងឈាមចុះទាប។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អាចធ្វើអោយងាយកើតមានអាការៈខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។

    • សកម្មភាពឱសថ

      ស្តុកទុកសារធាតុសូដ្យូម(Na)ក្នុងរាងកាយ ធ្វើអោយបរិមាណឈាមក្នុងប្រព័ន្ធចរន្តឈាមក៏ដូចជាសម្ពាធឈាមក្នុងរាងកាយកើនឡើង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp