Fludiazepam
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺផ្លូវចិត្តប៉ះពាល់ដល់សុខភាពរាងកាយ(Psychosomatic disease) ដែលរួមមានរោគសញ្ញាផ្នែកស្មារតីដូចជាអារម្មណ៍មិនស្ងប់ ភ័យ បាក់ទឹកចិត្ត ស្លន់ស្លោ ឆាប់ហត់ បញ្ហាដំណេក និង រោគសញ្ញាផ្នែករាងកាយដូចជាជំងឺទាក់ទងនឹងប្រដាប់រំលាយអាហារ ជំងឺលើសសម្ពាធឈាម ជំងឺទាក់ទងនឹងបេះដូង ជំងឺអតុល្យភាពប្រព័ន្ធសរសៃប្រសាទអូតូណូមិច(Dysautonomia)ជាដើម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ 0.75mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។
・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។
-
ផលរំខាន
ងងុយគេង វិលមុខ ឈឺក្បាល ពិបាកដើរ អារម្មណ៍សប្បាយខុសប្រក្រតី សម្ពាធឈាមចុះទាប ប៉ះពាល់មុខងារថ្លើម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះបង្កជាអាការៈងងុយគេងជាញឹកញាប់ ដូច្នេះ អ្នកជំងឺគួរចៀសវាងបើកបររថយន្តជាដើម មុននឹងអាចគ្រប់គ្រងកម្រិតនៃឥទ្ធិពលពីឱសថនេះ។
・ចំពោះមនុស្សចាស់ អាចមានហានិភ័យក្នុងការដួលដោយសារអាការៈវិលមុខ ដូច្នេះ គួរប្រាប់អ្នកជំងឺអោយមានការប្រុងប្រយ័ត្នទុកជាមុន។
・ប្រសិទ្ធិភាពឱសថនេះមានរយៈពេលវែង។
-
សកម្មភាពឱសថ
អារម្មណ៍មិនស្ងប់កើតឡើងដោយសារសកម្មភាពនៃសរសៃប្រសាទនៅក្នុងLimbic systemនៃខួរក្បាលកើនឡើងខ្ពស់។ ឱសថនេះមានសកម្មភាពជម្រុញការបញ្ចេញសារធាតុGABAដែលជាសារធាតុទប់ស្កាត់ការកើនឡើងនៃសកម្មភាពសរសៃប្រសាទខាងលើ។
※GABA:γ-aminobutyric acid មានសកម្មភាពទប់ស្កាត់មុខងាររបស់សរសៃប្រសាទ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp