Fludeoxyglucose
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- ការវិនិច្ឆ័យទៅលើជំងឺមហារីក
- ការវិនិច្ឆ័យទៅលើជំងឺកង្វះការផ្គត់ផ្គង់ឈាមក្នុងបេះដូង (Ischemic heart disease) ចំពោះអ្នកជំងឺខ្សោយមុខងារបេះដូងដែលមុខងារថតក្រោមខាងឆ្វេងនៃបេះដូងចុះខ្សោយដោយសារកង្វះការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ ដោយចាំបាច់ត្រូវវិនិច្ឆ័យទៅលើបរិមាណនៃជាលិកាសាច់ដុំបេះដូងដែលអាចប្រើបាន ហើយការវិនិច្ឆ័យដោយប្រើMyocardial perfusion scintigraphyមានការលំបាក
- ការវិនិច្ឆ័យទៅលើទំហំនៃភាពខុសប្រក្រតីទាក់ទងនឹងមេតាបូលីសនៃគ្លុយកូសក្នុងខួរក្បាល ករណីចាំបាច់ត្រូវធ្វើការវះកាត់យកផ្នែកដែលមានបញ្ហាចេញដោយសារជំងឺឆ្កួតជ្រូកប្រភេទPartial seizureលក្ខណៈពិបាកព្យាបាល
- ការស្វែងរកផ្នែកដែលកើតមានការរលាកនៅក្នុងការវិនិច្ឆ័យទៅលើជំងឺរលាកសរសៃឈាមខ្នាតធំ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
នៅក្នុងឱសថនេះ1mL រួមមានសារធាតុFludeoxyglucose 92.5MBq។ ហើយ1អំពូលនៃឱសថនេះអាចមានចំណុះ1.2mL(Fludeoxyglucose 111MBq) ឬ ចំណុះ1.6mL(Fludeoxyglucose 148MBq) ឬ ចំណុះ2mL(Fludeoxyglucose 185MBq)។
ជាទូទៅ មនុស្សពេញវ័យ ប្រើ1អំពូល ចាក់ក្នុងសរសៃវ៉ែនមុននឹងអនុវត្តការថត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងទម្ងន់របស់អ្នកជំងឺ ដោយស្ថិតក្នុងចន្លោះ74MBq~370MBq។
-
ហាមប្រើ
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp