Fludarabine phosphate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺមហារីកកោសិកាប្រព័ន្ធទឹករងៃប្រភេទLow-grade B-cell non-Hodgkin lymphoma) និង ប្រភេទMantle cell lymphoma ដែលកើតឡើងវិញឬពិបាកព្យាបាល។ - ជំងឺមហារីកគ្រាប់ឈាមសប្រភេទទឹករងៃលក្ខណៈរ៉ាំរ៉ៃ (Chronic lymphocytic leukemia) ដែលរួមមានរោគសញ្ញាខ្វះឈាមឬចំនួនប្លាកែតថយចុះ។ ករណីថ្នាំចាក់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺមហារីកកោសិកាប្រព័ន្ធទឹករងៃប្រភេទLow-grade B-cell non-Hodgkin lymphoma) និង ប្រភេទMantle cell lymphoma ដែលកើតឡើងវិញឬពិបាកព្យាបាល។ - ជំងឺមហារីកគ្រាប់ឈាមសប្រភេទទឹករងៃលក្ខណៈរ៉ាំរ៉ៃ (Chronic lymphocytic leukemia) ដែលរួមមានរោគសញ្ញាខ្វះឈាមឬចំនួនប្លាកែតថយចុះ។ - ប្រើនៅមុនពេលអនុវត្តការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាមពីអ្នកផ្ដល់ក្នុងប្រភេទដូចគ្នា (Allogeneic hematopoietic stem cell transplantation) ចំពោះអ្នកដែលមានជំងឺមហារីកដូចជា៖ មហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹងលក្ខណៈស្រួចស្រាវ (Acute myelogenous leukemia) បណ្ដុំរោគសញ្ញានៃការផលិតខួរឆ្អឹងខុសប្រក្រតី(Myelodysplastic syndrome, MDS) មហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ (Chronic myelogenous leukemia) មហារីកគ្រាប់ឈាមសប្រភេទកោសិកាទឹករងៃលក្ខណៈរ៉ាំរ៉ៃ (Chronic lymphocytic leukemia) ជំងឺមហារីកMalignant lymphoma ជំងឺមហារីកMultiple myeloma។ - ប្រើនៅមុនពេលអនុវត្តការព្យាបាលដោយការចាក់បញ្ចូលT cellsសំដៅប្រឆាំងកោសិកាមហារីក។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង40mg/m2 រយៈពេល5ថ្ងៃជាប់គ្នា បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់រយៈពេល23ថ្ងៃ (1វដ្ត)។ អនុវត្តបែបនេះ ម្ដងហើយម្ដងទៀត។ ជាទូទៅ កម្រិតប្រើប្រាស់ក្នុង1ថ្ងៃគណនាទៅតាមផ្ទៃក្រឡារាងកាយត្រូវបានកំណត់ដូចខាងក្រោម ប៉ុន្តែ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ: ・0.89 - 1.13 m2:40mg/ថ្ងៃ ・1.14 - 1.38 m2:50mg/ថ្ងៃ ・1.39 - 1.63 m2:60mg/ថ្ងៃ ・1.64 - 1.88 m2:70mg/ថ្ងៃ ・1.89 - 2.13 m2:80mg/ថ្ងៃ ・2.14 - 2.38 m2:90mg/ថ្ងៃ។ ករណីថ្នាំចាក់: ・ជំងឺមហារីកកោសិកាប្រព័ន្ធទឹករងៃប្រភេទLow-grade B-cell non-Hodgkin lymphoma)និងប្រភេទMantle cell lymphoma ដែលកើតឡើងវិញឬពិបាកព្យាបាល និង ជំងឺមហារីកគ្រាប់ឈាមសប្រភេទទឹករងៃលក្ខណៈរ៉ាំរ៉ៃ (Chronic lymphocytic leukemia) ដែលរួមមានរោគសញ្ញាខ្វះឈាមឬចំនួនប្លាកែតថយចុះ: មនុស្សពេញវ័យ:ប្រើ1ថ្ងៃ20mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន(ប្រហែល30នាទី) រយៈពេល5ថ្ងៃជាប់គ្នា បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់រយៈពេល23ថ្ងៃ (1វដ្ត)។ អនុវត្តបែបនេះ ម្ដងហើយម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ・ប្រើនៅមុនពេលអនុវត្តការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាមពីអ្នកផ្ដល់ក្នុងប្រភេទដូចគ្នា (Allogeneic hematopoietic stem cell transplantation):ប្រើ1ថ្ងៃ30mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន(ប្រហែល30នាទី) រយៈពេល6ថ្ងៃជាប់គ្នា។ អាចបន្ថយកម្រិតប្រើប្រាស់ឬចំនួនថ្ងៃប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ・ប្រើនៅមុនពេលអនុវត្តការព្យាបាលដោយការចាក់បញ្ចូលT cellsសំដៅប្រឆាំងកោសិកាមហារីក:ត្រូវអនុវត្តការប្រើប្រាស់ទៅតាមការណែនាំនៅក្នុងផលិតផលឱសថនីមួយៗ។ 
- 
                    ហាមប្រើករណីថ្នាំលេប: ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថPentostatin។ ・អ្នកដែលធ្លាប់កើតមានជំងឺស្លេកស្លាំងប្រភេទបែកគ្រាប់ឈាម(Hemolytic anemia)ដោយសារការប្រើឱសថFludarabine phosphate។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ករណីថ្នាំចាក់: ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថPentostatin។ ・អ្នកដែលធ្លាប់កើតមានជំងឺស្លេកស្លាំងប្រភេទបែកគ្រាប់ឈាម(Hemolytic anemia)ដោយសារការប្រើឱសថFludarabine phosphate។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងកើតមានជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។ 
- 
                    ផលរំខានករណីថ្នាំលេប ថ្នាំចាក់: ផលរំខានរួមមាន ចង់ក្អួត មិនឃ្លានអាហារ ហត់ រាករូស នោមលាយឈាម ឈឺក្បាល រលាកផ្លូវដង្ហើមផ្នែកខាងលើ ទល់លាមក កន្ទួលក្រហមលើស្បែក រលាកច្រមុះនិងបំពង់ក។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ក្រោមស្បែក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង) - ពិបាកដកដង្ហើម ក្អកគ្មានស្លេស្ម ក្ដៅខ្លួន (ជំងឺរលាកសួតប្រភេទInterstitial pneumonia) - ស្មារតីវង្វេងវង្វាន់ សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី (ប៉ះពាល់សរសៃប្រសាទស្មារតី) - ឈឺផ្នែកខាងនៃពោះ នោមលាយឈាម (រោគសញ្ញាTumor lysis syndrome) - ជំងឺស្លេកស្លាំងប្រភេទបែកគ្រាប់ឈាម(Hemolytic anemia) - រោគសញ្ញាហូរឈាមក្នុងខួរក្បាល ក្នុងសួត និង ក្នុងប្រដាប់រំលាយអាហារ - ជំងឺរលាកប្លោកនោមលក្ខណៈហូរឈាម - ក្ដៅខ្លួន ឡើងកន្ទួលនៅក្នុងមាត់ ពងបែកក្នុងមាត់ (ជំងឺស្បែកធ្ងន់ធ្ងរដូចជា ជំងឺStevens-Johnson syndrome (SJS), ជំងឺLyell's syndrome) - មុខងារបេះដូងចុះខ្សោយ - មិនស្គាល់មនុស្សឬទីកន្លែង អាការៈស្ពឹកមួយចំហៀងខ្លួនឬស្ពឹកដៃជើង ពិបាកនិយាយ បាត់បង់ស្មារតី (ជំងឺProgressive multifocal leukoencephalopathy, PML)។ 
- 
                    អន្តរប្រតិកម្មករណីថ្នាំលេប ថ្នាំចាក់: ・ឱសថPentostatin - អាចធ្វើអោយប៉ះពាល់ដល់មុខងារថ្លើមធ្ងន់ធ្ងរដល់បាត់បង់ជីវិត ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថCytarabine ឱសថប្រឆាំងជំងឺមហារីកប្រភេទផ្សេងទៀត - អាចធ្វើអោយផលប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនករណីថ្នាំលេប ថ្នាំចាក់: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេសករណីថ្នាំលេប ថ្នាំចាក់: ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។ ・ផលប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងដោយសារឱសថនេះអាចបង្កជាផលរំខានធ្ងន់ធ្ងរដូចជាកើតមានជំងឺឆ្លងឬអាការៈងាយហូរឈាម ដូច្នេះ អ្នកជំងឺត្រូវទទួលការពិនិត្យឈាម មុខងារថ្លើម មុខងារតម្រងនោមជាដើម អោយបានញឹកញាប់។ ・ត្រូវប្រុងប្រយ័ត្នចំពោះការកើតឡើងនៃជំងឺស្លេកស្លាំងប្រភេទបែកគ្រាប់ឈាម(Hemolytic anemia)ដោយសារប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងដែលមានសភាពធ្ងន់ធ្ងរ។ ・អ្នកជំងឺអាចកើតមាននូវរោគសញ្ញាGVHD(Graft versus host disease)នៅពេលទទួលការបញ្ចូលឈាមដែលមិនបានឆ្លងកាត់ការបាញ់វិទ្យុសកម្ម ដូច្នេះ ករណីអ្នកជំងឺត្រូវការការបញ្ចូលឈាមនៅក្នុងអំឡុងពេលប្រើនិងក្រោយឈប់ប្រើឱសថនេះ គេត្រូវប្រើឈាមដែលឆ្លងកាត់ការបាញ់វិទ្យុសកម្មដើម្បីបញ្ចូលទៅអោយអ្នកជំងឺ។ ・ការប្រើឱសថនេះរួមជាមួយឱសថPentostatinអាចធ្វើអោយប៉ះពាល់ដល់មុខងារថ្លើមធ្ងន់ធ្ងរដល់បាត់បង់ជីវិត ដូច្នេះ ហាមប្រើរួមគ្នា។ 
- 
                    សកម្មភាពឱសថឱសថនេះបង្អាក់សកម្មភាពនៃអង់ស៊ីមផ្សេងៗ រួមមាន អង់ស៊ីមDNA polymerase អង់ស៊ីមRNA polymerase ជាដើម ដើម្បីរារាំងដំណើរការសំយោគDNAនិងRNA ព្រមទាំងរំខានដល់ដំណើរការជួសជុលDNA នៅក្នុងកោសិកាមហារីក។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
