Flucytosine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីមេរោគផ្សិត ដូចជា ជំងឺឆ្លងមេរោគផ្សិតក្នុងឈាម ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវដង្ហើម ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិត ជំងឺក្រូម៉ូម៉ៃកូស៊ីស(Chromomycosis) ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវនោម ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ជំងឺមេរោគផ្សិតក្នុងឈាម ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិត ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវដង្ហើម ជំងឺឆ្លងមេរោគផ្សិតDematiaceous fungi:លេប1ថ្ងៃ100~200mg/kg បែងចែកជា4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវនោម ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន:លេប1ថ្ងៃ50~100mg/kg បែងចែកជា4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថTegafur/Gimeracil/Oteracil potassium ឬ ស្ថិតក្នុងរយៈពេល7ថ្ងៃក្រោយពេលឈប់ប្រើឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp