Flopropione
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈកន្ត្រាក់នៃសាច់ដុំរលោងនៅសរីរាង្គនិងអាការៈឈឺចាប់ពីការកន្ត្រាក់នោះ ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖
・ជំងឺទាក់ទងនឹងថ្លើមនិងផ្លូវទឹកប្រមាត់: ជំងឺនៃចលនាខុសប្រក្រតីនៃផ្លូវទឹកប្រមាត់(Biliary dyskinesia) ជំងឺក្រួសទឹកប្រមាត់ ជំងឺរលាកថង់ប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ អាការៈក្រោយវះកាត់យកថង់ទឹកប្រមាត់ចេញ។
・ជំងឺរលាកលំពែង
・ជំងឺក្រួសនៅផ្លូវនោម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង40~80mg 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ ចំពោះជំងឺក្រួសនៅផ្លូវនោម លេប1ដង80mg 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ចង់ក្អួត ក្អួត ក្រហាយទ្រូង ហើមពោះ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកជំងឺដែលធ្លាប់មានរោគប្រតិកម្មទៅនឹងឱសថFlopropione និង អ្នកជំងឺជាមនុស្សចាស់។
-
សកម្មភាពឱសថ
សម្រួលចលនារបស់សាច់ដុំរលោងនៃប្រដាប់រំលាយអាហារនិងប្រព័ន្ធតម្រងនោម តាមរយៈសរសៃប្រសាទស៊ីមប៉ាសេទិច។
បន្ទូរការកន្ត្រាក់នៃសាច់ដុំអុដឌី(Sphincter of Oddi)ដែលជាសាច់ដុំសម្រួលលំហូរនៃទឹកប្រមាត់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp