Flomoxef sodium
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកបំពង់កនិងបំពង់សម្លេង រលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកបង្ហួរនោម ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងប្រហោងពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 1~2g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ឬរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ4g បែងចែកជា2~4ដងក្នុង1ថ្ងៃ។ - កុមារ:ប្រើ1ថ្ងៃ60~80mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ឬរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ150mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ - ទារកទើបកើតនិងទារកកើតមិនគ្រប់ខែ:ប្រើ1ដង 20mg/kg ដោយចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ចាប់ពីពេលកើតរហូតដល់រយៈពេល3ថ្ងៃ ប្រើ1ថ្ងៃ2~3ដង។ ចាប់ពីថ្ងៃទី4ទៅ ប្រើ1ថ្ងៃ3~4ដង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ឬរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ150mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ញាណនៅលើស្បែកខុសប្រក្រតី រោគសញ្ញាខ្វះឈាម មុខក្រហម ខ្សត់ទឹកនោម។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - សម្ពាធឈាមធ្លាក់ចុះ បែកញើស ពិបាកដកដង្ហើម វិលមុខ ហើមភ្នែកនិងជុំវិញបបូរមាត់ សម្លេងខុសប្រក្រតីនៅពេលដកដង្ហើម (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគសញ្ញាស្រដៀងអាណាហ្វីឡាក់ស៊ីស) - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ) - បេះដូងលោតញាប់ ដកដង្ហើមដង្ហក់ ក្ដៅខ្លួន ឈឺបំពង់ក ហូរឈាមតាមអញ្ចាញធ្មេញ (គ្រាប់ឈាមគ្រប់ប្រភេទធ្លាក់ចុះ ជំងឺខ្វះឈាមប្រភេទបែកគ្រាប់ឈាម (Hemolytic anemia)) - ឈឺពោះ រាករូសច្រើនដង (ជំងឺរលាកពោះវៀនប្រភេទPseudomembranous colitis) - ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia បណ្ដុំរោគសញ្ញាPIE) - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកឬភ្នែកឡើងពណ៌លឿង (រលាកថ្លើម ខាន់លឿង មុខងារថ្លើមថយចុះ) - កន្ទួលក្រហមលើស្បែក ភ្នែកក្រហម ឈឺក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថបញ្ចុះទឹកនោម(Furosemideជាដើម) - អាចធ្វើអោយកើតមានបញ្ហាតម្រងនោមឬរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចមានឥទ្ធិពលលើលទ្ធផលនៃការពិនិត្យជាតិស្ករក្នុងទឹកនោម។ល។ 
- 
                    សកម្មភាពឱសថជាឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម ដោយបង្អាក់សកម្មភាពសំយោគPeptidoglycanដែលជាធាតុផ្សំសំខាន់នៃភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
