Flecainide acetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ករណីមិនអាចប្រើឱសថផ្សេងទៀតបានឬមិនមានប្រសិទ្ធិភាព៖
・មនុស្សពេញវ័យ:ជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (ជំងឺញ័រថតលើនៃបេះដូង(Atrial fibrillation និង Atrial flutter)ដែលកើតឡើងម្ដងៗ និង ជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតីដោយសារបញ្ហាថតក្រោមនៃបេះដូង (Ventricular tachyarrhythmia))
・កុមារ:ជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (ជំងឺញ័រថតលើនៃបេះដូង(Atrial fibrillation និង Atrial flutter)ដែលកើតឡើងម្ដងៗ ជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតីដោយសារបញ្ហាផ្នែកខាងលើថតក្រោមនៃបេះដូង(Supraventricular tachycardia)ឬនៅថតក្រោមនៃបេះដូង(Ventricular tachyarrhythmia))។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈចង្វាក់បេះដូងកើនឡើងខុសប្រក្រតីដូចខាងក្រោមជាបន្ទាន់៖
・អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation និង Atrial flutter)ដែលប៉ះពាល់ធ្វើអោយមានរោគសញ្ញាផ្សេងៗជាច្រើន
・អាការៈចង្វាក់បេះដូងកើនឡើងដោយសារបញ្ហាផ្នែកខាងលើថតក្រោមនៃបេះដូងដែលកើតឡើងម្ដងៗ
・អាការៈចង្វាក់បេះដូងកើនឡើងដោយសារបញ្ហាថតក្រោមនៃបេះដូង
・អាការបេះដូងកន្ត្រាក់ខុសចង្វាក់នៅថតក្រោមនៃបេះដូង(Ventricular extrasystole)កម្រិតធ្ងន់ធ្ងរ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:
ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ100mg បែងចែកជា2ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ200mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:
+ កុមារអាយុ6ខែឡើងទៅ:លេបក្នុងកម្រិត1ថ្ងៃ50~100mg/m2(ផ្ទៃរាងកាយ) បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ200mg/m2(ផ្ទៃរាងកាយ)។
+ កុមារអាយុក្រោម6ខែ:លេបក្នុងកម្រិត1ថ្ងៃ50mg/m2(ផ្ទៃរាងកាយ) បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ200mg/m2(ផ្ទៃរាងកាយ)។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង1.0~2.0mg/kg) ចាក់តាមសរសៃវ៉ែនយឺតៗរយៈពេល10នាទី ក្រោមការតាមដានចង្វាក់បេះដូងនិងសម្ពាធឈាម។ អាចប្រើឱសថនេះដោយលាយជាមួយសេរ៉ូមគ្លុយកូស។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ 150mg។
-
ហាមប្រើ
ករណីថ្នាំលេប និង ថ្នាំចាក់:
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។
・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញរវាងថតនៅក្នុងបេះដូង(ជំងឺAtrioventricular block ជំងឺSinoatrial block)កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកើតមានAsymptomatic premature ventricular contraction ឬ Nonsustained ventricular tachycardia នៅក្រោយកើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូង។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម : Ritonavir, Mirabegron, Telaprevir។
-
ផលរំខាន
បញ្ហានៃការប្រើឱសថនេះគឺធ្វើអោយចង្វាក់បេះដូងកើនឡើងខុសប្រក្រតី(Ventricular tachycardia ជាដើម)ធ្ងន់ធ្ងរ និង អាចធ្វើអោយកើតមានផលរំខានដូចជា ឈឺក្បាល ចង់ក្អួត ភ្នែកស្រវាំង ។ល។
សម្រាប់ឱសថ Flecainide acetate ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្វើអោយមុខងារបេះដូងកាន់តែចុះខ្សោយ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មានប្រសិទ្ធិភាពនៅក្នុងការព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលទាក់ទងនឹងថតក្រោមនៃបេះដូង(Ventricular)និងផ្នែកខាងលើនោះ(Supraventricular)ផងដែរ។ ឱសថប្រភេទនេះមានសកម្មភាពខ្លាំងជាងឱសថផ្សេងទៀតដែលស្ថិតក្នុងក្រុមទីI ប៉ុន្តែ វាមិនមែនជាឱសថក្នុងជម្រើសទីមួយនោះទេ។
・ការប្រើឱសថនេះរួមជាមួយឱសថទប់ស្កាត់គ្រឿងទទួលβឬឱសថDigoxinឬឱសថWarfarin អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់រួមគ្នា។
-
សកម្មភាពឱសថ
មានប្រសិទ្ធិភាពនៅក្នុងការព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលទាក់ទងនឹងថតក្រោមនៃបេះដូង(Ventricular)និងផ្នែកខាងលើនោះ(Supraventricular)ផងដែរ។ ឱសថប្រភេទនេះមានសកម្មភាពខ្លាំងជាងឱសថផ្សេងទៀតដែលស្ថិតក្នុងក្រុមទីI ប៉ុន្តែ វាមិនមែនជាឱសថក្នុងជម្រើសទីមួយនោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp