Flavoxate hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈនោមញឹក ឬ អាការៈនោមមិនអស់ ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖
- ជំងឺនោមញឹកទាក់ទងនឹងសរសៃប្រសាទ (Nervous pollakisuria)
- ជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ
- ជំងឺរលាកប្លោកនោមរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង 200mg (ថ្នាំម្សៅ20%ត្រូវនឹង1g) 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានអាការៈស្ទះនៅចុងក្រពះ(Pylorus) ឬ នៅគល់ពោះវៀនតូច(Duodenum) ឬ នៅតាមពោះវៀន។
・អ្នកដែលមានអាការៈស្ទះនៅផ្លូវតម្រងនោមផ្នែកខាងក្រោមកម្រិតធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក មិនស្រួលក្នុងក្រពះ បាត់បង់ចំណង់អាហារ ចង់ក្អួត ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- កន្ទាលត្រអាក បែកញើសទាំងត្រជាក់ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ហាមប្រើចំពោះអ្នកជំងឺដែលមានអាការៈស្ទះនៅចុងក្រពះ(Pylorus) គល់ពោះវៀនតូច(Duodenum)ឬពោះវៀន ឬ អ្នកដែលមានបញ្ហាស្ទះនៅផ្នែកខាងក្រោមនៃផ្លូវតម្រងនោម។
・ម្យ៉ាងទៀត ឱសថនេះអាចធ្វើអោយសម្ពាធភ្នែកកើនឡើង។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- ទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំប្លោកនោមនៅពេលមានទឹកនោមពេញប្លោកនោម
- បន្ធូរការកន្ត្រាក់ប្លោកនោមដែលបញ្ជាដោយការភ្ញោចសរសៃប្រសាទត្រគាកនិងសរសៃប្រសាទពោះផ្នែកខាងក្រោម
- បន្ធូរការកន្ត្រាក់នៃសាច់ដុំរលោងនៅក្នុងប្លោកនោម ដោយទប់ស្កាត់លំហូរចូលនៃអ៊ីយ៉ុងកាល់ស្យូម និង ទប់ស្កាត់សកម្មភាពអង់ស៊ីមPhosphodiesterase (PDE) ជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp