Flavin adenine dinucleotide sodium (FAD)
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប និង ថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនបេ2 (Vitamin B2)
- បំពេញតម្រូវការវីតាមីនបេ2នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ធ្វើលំហាត់ប្រាណរាងកាយខ្លាំងក្លា។ល។
- ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនបេ2នៅក្នុងរាងកាយ រួមមាន ៖ រលាកគែមបបូរមាត់ រលាកបបូរមាត់ រលាកអណ្ដាត ពងបែកក្នុងមាត់ រលាត់នៅបរិវេណទ្វារធំនិងប្រដាប់ភេទ ស្បែកឡើងកន្ទួលក្រហមលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ ស្បែកឡើងកន្ទួលក្រហមដោយសារការបញ្ចេញខ្លាញ់ច្រើន(Seborrheic eczema) ជំងឺផេឡាហ្ក្រា(Pellagra) មុនលើស្បែក ជំងឺស្បែកRosacea ជំងឺរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ជំងឺរលាកភ្នែក(Conjunctivitis) ជំងឺភ្នែកKeratitis superficialis diffusa ជំងឺភ្នែកPericorneal hyperemia ជំងឺភ្នែកCorneal neovascularization។
ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំក្រមួនលាបក្នុងភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនបេ2នៅក្នុងរាងកាយ រួមមាន ជំងឺរលាកកញ្ចក់ភ្នែក(Keratitis) និង ជំងឺរលាកត្របកភ្នែក(Blepharitis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ: លេប1ថ្ងៃ 5~45mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុក្រោម1ឆ្នាំ: ពិសា 3~6mg (ថ្នាំទឹក0.3%ត្រូវនឹង1~2mL) ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ។
- កុមារអាយុ2~7ឆ្នាំ: ពិសា 6~15mg (ថ្នាំទឹក0.3%ត្រូវនឹង2~5mL) ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ថ្ងៃ 1~40mg បែងចែកជា1~2ដងក្នុង1ថ្ងៃ ដោយចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំបន្តក់ភ្នែក(0.05%):
ជាទូទៅ ប្រើ1ដង 1~2តំណក់ 1ថ្ងៃ3~6ដង បន្តក់ក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
ករណីថ្នាំក្រមួនលាបក្នុងភ្នែក(0.1%):
ជាទូទៅ ប្រើ1ថ្ងៃ1~4ដង លាបក្នុងត្របកភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp