Filgrastim
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជម្រុញចលនានៃកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាម(Hematopoietic stem cell, HSC)ចូលទៅក្នុងឈាមនៅតាមសរសៃឈាម។
- ជម្រុញការបង្កើនចំនួនគ្រាប់ឈាមសណឺត្រូហ្វីល(Neutrophil)ចំពោះអ្នកជំងឺទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)
- ជម្រុញការបង្កើនចំនួនគ្រាប់ឈាមសណឺត្រូហ្វីល(Neutrophil)នៅពេលគ្រាប់ឈាមសណឺត្រូហ្វីលធ្លាក់ចុះទាបក្នុងករណីដូចជា (1)អ្នកជំងឺដែលទទួលការព្យាបាលជំងឺមហារីកដោយគីមី(Chemotherapy) (2)ការធ្លាក់ចុះនៃគ្រាប់ឈាមសណឺត្រូហ្វីលបង្កជាឧបសគ្គនៅក្នុងការព្យាបាលជំងឺឆ្លងវីវុសហ៊ីវ(HIV) (3)អ្នកជំងឺដែលការផលិតគ្រាប់ឈាមនៅក្នុងខួរឆ្អឹងខុសប្រក្រតី(Myelodysplastic syndrome) (4)អ្នកជំងឺខ្វះឈាមប្រភេទAplastic anemia (5)អ្នកជំងឺដែលគ្រាប់ឈាមសណឺត្រូហ្វីលធ្លាក់ចុះទាបពីកំណើត ឬ ដោយមិនដឹងមូលហេតុ។
-
កម្រិតប្រើប្រាស់
សូមពិនិត្យខ្លឹមសារលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទG-CSFផ្សេងទៀត។
・អ្នកជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹង(Myelogenous leukemia)ដែលកោសិកាបង្កើតគ្រាប់ឈាម(Myeloblast)នៅក្នុងខួរឆ្អឹងមិនទាន់ថយចុះចំនួនច្រើន ឬ អ្នកជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹង(Myelogenous leukemia)ដែលពិនិត្យឃើញវត្តមាននៃកោសិកាបង្កើតគ្រាប់ឈាម(Myeloblast)នៅតាមសរសៃឈាម។
-
ផលរំខាន
ផលរំខានរួមមាន ឈឺចង្អេះ ឈឺក្បាល ឈឺសន្លាក់ ក្ដៅខ្លួន ឈឺឆ្អឹង(ទ្រូង ចង្កេះ ត្រគាក ជាដើម) ប៉ះពាល់មុខងារថ្លើម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រងាញាក់ បេះដូងលោតញាប់ បែកញើសទាំងត្រជាក់ ទឹកមុខស្លេកស្លាំង (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)
- ដកដង្ហើមលឿននិងដោយពិបាក បបូរមាត់ពណ៌ខៀវ ក្រចកដៃជើងពណ៌ខៀវ (ជំងឺAcute respiratory distress syndrome)
- ដង្ហក់ ក្ដៅខ្លួន រួយខ្លួន ងាយហូរឈាម វិលមុខ (កោសិកាបង្កើតគ្រាប់ឈាមកើនឡើង)
- សម្ពាធឈាមចុះទាប ហើម កើនទម្ងន់ភ្លាមៗ (រោគសញ្ញានៃការជ្រាបចេញនូវសារធាតុផ្សេងៗពីសរសៃឈាម(Capillary leak syndrome))
- ឈឺនៅផ្នែកខាងលើនៃពោះខាងឆ្វេង ហើមពោះ អាការៈខ្វះឈាម (ធ្លាយអណ្ដើក)
- ក្ដៅខ្លួន រួយខ្លួន ឈឺក្បាល វិលមុខ(រលាកសរសៃឈាមធំៗ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ធ្វើអោយធ្លាយអណ្ដើក ដោយត្រូវសង្កេតមើលរោគសញ្ញាដូចជាឈឺនៅផ្នែកខាងលើនៃពោះខាងឆ្វេង ហើមពោះ អាការៈខ្វះឈាម និងអនុវត្តការពិនិត្យឈាមឬអេកូពោះជាដើមអោយបានដិតដល់។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួល(Receptor)នៅលើកោសិកាដើមនៃគ្រាប់ឈាមសណឺត្រូហ្វីល(Neutrophil) ដើម្បីជម្រុញការវិវត្តន៍នៃកោសិកាទាំងនេះអោយទៅជាគ្រាប់ឈាមសណឺត្រូហ្វីល(Neutrophil)ដែលមានមុខងារពេញលេញ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp