Fexofenadine hydrochloride + Pseudoephedrine hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម ករណីមានអាការៈតឹងច្រមុះកម្រិតមធ្យមឡើងទៅ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ក្នុងឱសថនេះ1គ្រាប់រួមមាន Fexofenadine hydrochloride 30mg និង Pseudoephedrine hydrochloride 60mg។ មនុស្សពេញវ័យ និង កុមារអាយុ12ឆ្នាំឡើងទៅ:លេប1ដង 2គ្រាប់ 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច នៅពេលពោះទទេ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុដែលមានម៉ូលេគុលស្រដៀងនឹងPseudoephedrine hydrochloride (Ephedrine hydrochloride, Methylephedrine hydrochlorideជាដើម)។ ・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ (Angle-closure glaucoma)។ ・អ្នកដែលមានអាការៈនោមមិនចេញ។ ・អ្នកដែលធ្លាប់កើតមានអាការៈដូចជាគេងមិនលក់ វិលមុខ អស់កម្លាំង ញ័រដៃ ចង្វាក់បេះដូងខុសប្រក្រតីជាដើមដោយសារការប្រើប្រាស់ឱសថភ្ញោចប្រព័ន្ធប្រសាទ។ 
- 
                    ផលរំខានផលរំខានរួមមាន ឈឺក្បាល ឡើងកន្ទួលក្រហម អស់កម្លាំង ស្ងួតក។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ហើមនៅបំពង់ក ឈឺទ្រូង បាត់បង់ស្មារតី (រោគប្រតិកម្មធ្ងន់ធ្ងរ) - សាច់ដុំកន្ត្រាក់ឬប្រកាច់ - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង) - ក្ដៅខ្លួន ឈឺបំពង់ក ឈឺក្បាល ឈឺសាច់ដុំ រងាញាក់ (រោគសញ្ញានៃការធ្លាក់ចុះចំនួនគ្រាប់ឈាមស)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថបន្សាបជាតិអាស៊ីតក្នុងក្រពះដែលមានសារធាតុអាលុយមីញ៉ូមឬម៉ាញ៉េស្យូម - អាចធ្វើអោយសកម្មភាពនៃFexofenadineថយចុះ។ គួរចៀសវាងពិសាក្នុងពេលតែមួយ។ ・ឱសថErythromycin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFexofenadineកើនឡើង។ ・ឱសថភ្ញោចប្រព័ន្ធប្រសាទ - អាចធ្វើអោយងាយកើតមានផលរំខានប៉ះពាល់ដល់សរសៃឈាមបេះដូង។ ・ឱសថSelegiline - អាចធ្វើអោយកើតមានផលរំខានដូចជា សម្ពាធឈាមកើនឡើង។ល។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះផ្សំឡើងដោយសារធាតុសកម្មចំនួន2ប្រភេទ ៖ - Fexofenadine hydrochloride:មានប្រសិទ្ធិភាពជាចម្បងគឺបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីនទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់ការបញ្ចេញChemical mediators និង ការផលិតសារធាតុCytokine ដែលសុទ្ធសឹងជាសារធាតុដែលត្រូវបានបញ្ចេញនៅពេលកើតមានរោគប្រតិកម្មដើម្បីបង្កជាអាការៈផ្សេងៗ។ - Pseudoephedrine hydrochloride:មានប្រសិទ្ធិភាពភ្ញោចគ្រឿងទទួលα-Receptorដើម្បីបង្រួមសរសៃឈាមនៅក្នុងច្រមុះ ធ្វើអោយបរិមាណឈាមនៅក្នុងច្រមុះថយចុះនិងអាចបំបាត់អាការៈតឹងច្រមុះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
