Fesoterodine fumarate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈចង់នោមខ្លាំងទ្រាំមិនបាន អាការៈនោមញឹក ឬ អាការៈលេចនោមទ្រាំមិនបាន (Urinary urge incontinence) ដែលកើតមាននៅក្នុងជំងឺប្លោកនោមងាយភ្ញោចខុសប្រក្រតី(Overactive bladder, OAB)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 4mg។ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង 8mg ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលមានអាការៈស្ទះនោម។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)ដែលមិនអាចគ្រប់គ្រងសម្ពាធភ្នែកបាន។
・អ្នកដែលមានអាការៈស្ទះនៅចុងក្រពះ(Pylorus) ឬ នៅគល់ពោះវៀនតូច(Duodenum) ឬ ស្ទះពោះវៀនលក្ខណៈស្ពឹក។
・អ្នកដែលមានជំងឺខ្សោយសាច់ដុំក្រពះ(Gastric atony)ឬជំងឺខ្សោយសាច់ដុំពោះវៀន(Intestinal atony)។
・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ (Child-Pugh ប្រភេទ C)។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថTolterodine tartrate។
-
ផលរំខាន
ស្ងួតក ទល់លាមក ឈឺក្បាល ស្ងួតភ្នែក ។ល។
-
សកម្មភាពឱសថ
ជាឱសថដែលនឹងបំលែងទៅជាTolterodine tartrateនៅពេលចូលក្នុងរាងកាយ(Prodrug) និងមានប្រសិទ្ធិភាពជាងTolterodine tartrateបន្តិចបន្តួច។ ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពនៃគ្រឿងទទួលមូស្ការីន(Muscarinic receptors) ដើម្បីទប់ស្កាត់ការកន្ត្រាក់ដោយឯកឯងនៃប្លោកនោម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp