Ferucarbotran
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការថតរូបភាពMRIនៃសរីរាង្គថ្លើម ដើម្បីធ្វើរោគវិនិច្ឆ័យលើជំងឺមហារីកថ្លើម។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: មនុស្សពេញវ័យ ប្រើក្នុងកម្រិត 0.016mL/kg (ត្រូវនឹងជាតិដែក 0.45mg/kg=8μmol/kg) ដោយចាក់ក្នុងសរសៃវ៉ែន។ កំណត់កម្រិតប្រើប្រាស់ត្រឹម1.4mL ដោយមិនត្រូវចាក់បញ្ចូលលើសកម្រិតនេះឬចាក់បន្ថែមទៀតនោះទេ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថជាតិដែកទម្រង់ជាថ្នាំចាក់។ ・អ្នកដែលមានស្ថានភាពរាងកាយទូទៅមិនល្អ។ ・អ្នកដែលកំពុងមានរោគសញ្ញាលើសជាតិដែកក្នុងរាងកាយ (Hemochromatosis ជាដើម)។ ・អ្នកដែលកំពុងមានអាការៈហូរឈាម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
