Ferrous sulfate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺស្លេកស្លាំង(ជំងឺខ្វះឈាម)ដោយសារខ្វះជាតិដែក។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប 1ថ្ងៃ 100~200mg (Fe) បែងចែកជា1~2ដងក្នុង1ថ្ងៃ នៅពេលពោះទទេ។ ករណីកើតមានផលរំខានខ្លាំង អាចលេបនៅក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលមិនកំពុងស្ថិតនៅក្នុងស្ថានភាពខ្វះជាតិដែកសម្រាប់រាងកាយ។ 
- 
                    ផលរំខានផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឈឺពោះ ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ស្បែក ។ល។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត(Liothyronine, Levothyroxine) - អាចធ្វើអោយការស្រូបសារធាតុឱសថទាំងនេះថយចុះ ដូច្នេះ គួរទុកគម្លាតពីគ្នាតាមដែលអាចធ្វើទៅបាន។ ・ឱសថCefdinir, ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Norfloxacin, Ciprofloxacin ជាដើម) - អាចធ្វើអោយការស្រូបសារធាតុឱសថទាំងនេះថយចុះ ដូច្នេះ គួរទុកគម្លាតពីគ្នាតាមដែលអាចធ្វើទៅបាន។ ・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline (Tetracycline, Doxycycline, Minocycline ជាដើម) - អាចធ្វើអោយការស្រូបសារធាតុឱសថទាំងសងខាងថយចុះ ដូច្នេះ គួរទុកគម្លាតពីគ្នាតាមដែលអាចធ្វើទៅបាន។ ・ឱសថបន្សាបជាតិអាស៊ីតក្នុងក្រពះ អាហារដែលមានសារធាតុTannic acid(តែបៃតងក្រាស់ កាហ្វេ ជាដើម) - អាចធ្វើអោយការស្រូបឱសថFerrous sulfateថយចុះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ លាមកអាចនឹងប្រែទៅជាពណ៌ខ្មៅ ប៉ុន្តែ នេះមិនមែនជាបញ្ហាអ្វីនោះទេ។ ប៉ុន្តែ ក៏ត្រូវប្រុងប្រយ័ត្នចំពោះករណីលាមកខ្មៅដោយសារមានការហូរឈាមនៅក្នុងក្រពះឬពោះវៀន ដោយត្រូវសម្គាល់រករោគសញ្ញាផ្សេងទៀត។ ・ការប្រើឱសថនេះអាចមានឥទ្ធិពលទៅលើលទ្ធផលនៃការពិនិត្យឈាមក្នុងលាមក(លទ្ធផលវិជ្ជមានក្លែងក្លាយ)។ ・ការប្រើឱសថនេះនៅមុនពេលបរិភោគអាហារអាចធ្វើអោយការស្រូបសារធាតុឱសថកើនឡើង ប៉ុន្តែ ការកើតមានផលរំខានក៏កើនឡើងដែរ ដូច្នេះ អាចមានករណីដែលត្រូវប្រើឱសថនេះនៅក្រោយបរិភោគអាហារ។ 
- 
                    សកម្មភាពឱសថឱសថនេះជាសារធាតុដែកដែលនឹងជម្រុញការផលិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ។ ក្រោយស្រូបចូលទៅក្នុងឈាម ឱសថនេះនឹងភ្ជាប់ទៅនឹងប្រូតេអ៊ីនTransferrinដើម្បីធ្វើដំណើរទៅខួរឆ្អឹងនិងសរីរាង្គផ្សេងៗទៀត ហើយជាតិដែកទាំងនេះនឹងត្រូវបានប្រើប្រាស់ធ្វើជាធាតុផ្សំនៃអេម៉ូក្លូប៊ីនរបស់គ្រាប់ឈាមក្រហម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
