Ferrous fumarate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺស្លេកស្លាំង(ជំងឺខ្វះឈាម)ដោយសារខ្វះជាតិដែក។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថ1គ្រាប់រួមមានFemous fumarate 305.0mg ដែលត្រូវនឹងកម្រិតជាតិដែក 100mg។

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង100mg (ជាកម្រិតជាតិដែក ដែលត្រូវនឹងឱសថនេះ1គ្រាប់)។

    • ហាមប្រើ

      ・អ្នកដែលមិនកំពុងស្ថិតនៅក្នុងស្ថានភាពខ្វះជាតិដែកសម្រាប់រាងកាយ។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឈឺពោះ រាករូសឬទល់លាមក ឈឺចុងដង្ហើម ឡើងកន្ទួលក្រហម រមាស់ស្បែក ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត(Liothyronine, Levothyroxine) - អាចធ្វើអោយការស្រូបសារធាតុឱសថទាំងនេះថយចុះ ដូច្នេះ គួរទុកគម្លាតពីគ្នាតាមដែលអាចធ្វើទៅបាន។

      ・ឱសថCefdinir, ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Norfloxacin, Ciprofloxacin ជាដើម) - អាចធ្វើអោយការស្រូបសារធាតុឱសថទាំងនេះថយចុះ ដូច្នេះ គួរទុកគម្លាតពីគ្នាតាមដែលអាចធ្វើទៅបាន។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline (Tetracycline, Doxycycline, Minocycline ជាដើម) - អាចធ្វើអោយការស្រូបសារធាតុឱសថទាំងសងខាងថយចុះ ដូច្នេះ គួរទុកគម្លាតពីគ្នាតាមដែលអាចធ្វើទៅបាន។

      ・ឱសថបន្សាបជាតិអាស៊ីតក្នុងក្រពះ អាហារដែលមានសារធាតុTannic acid(តែបៃតងក្រាស់ កាហ្វេ ជាដើម) - អាចធ្វើអោយការស្រូបឱសថFerrous sulfateថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ លាមកអាចនឹងប្រែទៅជាពណ៌ខ្មៅ ប៉ុន្តែ នេះមិនមែនជាបញ្ហាអ្វីនោះទេ។ ប៉ុន្តែ ក៏ត្រូវប្រុងប្រយ័ត្នចំពោះករណីលាមកខ្មៅដោយសារមានការហូរឈាមនៅក្នុងក្រពះឬពោះវៀន ដោយត្រូវសម្គាល់រករោគសញ្ញាផ្សេងទៀត។

      ・ការប្រើឱសថនេះអាចមានឥទ្ធិពលទៅលើលទ្ធផលនៃការពិនិត្យឈាមក្នុងលាមក(លទ្ធផលវិជ្ជមានក្លែងក្លាយ)។

      ・ការប្រើឱសថនេះនៅមុនពេលបរិភោគអាហារអាចធ្វើអោយការស្រូបសារធាតុឱសថកើនឡើង ប៉ុន្តែ ការកើតមានផលរំខានក៏កើនឡើងដែរ ដូច្នេះ អាចមានករណីដែលត្រូវប្រើឱសថនេះនៅក្រោយបរិភោគអាហារ។

    • សកម្មភាពឱសថ

      ឱសថនេះជាសារធាតុដែកដែលនឹងជម្រុញការផលិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ។ ក្រោយស្រូបចូលទៅក្នុងឈាម ឱសថនេះនឹងភ្ជាប់ទៅនឹងប្រូតេអ៊ីនTransferrinដើម្បីធ្វើដំណើរទៅខួរឆ្អឹង ហើយត្រូវបានប្រើប្រាស់ធ្វើជាធាតុផ្សំនៃអេម៉ូក្លូប៊ីនរបស់គ្រាប់ឈាមក្រហម។ ម្យ៉ាងទៀត សារធាតុដែកមួយផ្នែកនឹងទៅភ្ជាប់ជាមួយApoferritin (ក្លាយទៅជាFerritin)ដើម្បីស្តុកទុកប្រើប្រាស់នៅពេលចាំបាច់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp