Ferric ammonium citrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការថតMRIទៅលើផ្នែកពោះ រួមមាន ការថតប្រដាប់រំលាយអាហារ (ក្រពះ គល់ពោះវៀនតូច(Duodenum) ផ្នែកJejunumនៃពោះវៀនតូច) និង ការថតបំពង់ទឹកប្រមាត់(Bile duct)និងបំពង់លំពែង(Pancreatic duct)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីប្រើនៅក្នុងការថតប្រដាប់រំលាយអាហារ (ក្រពះ គល់ពោះវៀនតូច(Duodenum) ផ្នែកJejunumនៃពោះវៀនតូច): មនុស្សពេញវ័យ:ប្រើក្នុងកម្រិត600mg លាយនៅក្នុងទឹក300mL រួចពិសារ។ ・ករណីប្រើនៅក្នុងការថតបំពង់ទឹកប្រមាត់(Bile duct)និងបំពង់លំពែង(Pancreatic duct): មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1200mg លាយនៅក្នុងទឹក150mL រួចពិសារ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថជាតិដែកផ្សេងទៀត។ ・អ្នកដែលកំពុងទទួលការព្យាបាលជំងឺលើសជាតិដែកក្នុងរាងកាយ (Hemochromatosis ជាដើម)។ 
- 
                    ផលរំខានផលរំខានរួមមាន រាករូស ឡើងកន្ទួលក្រហម ក្រហាយទ្រូង ចង់ក្អួត ឈឺស្មា ជាតិដែកក្នុងឈាមថយចុះ សារធាតុFerritinក្នុងឈាមកើនឡើង ប្លាកែតកើនឡើង សារធាតុប៉ូតាស្យូមក្នុងឈាមកើនឡើង សារធាតុBilirubinក្នុងឈាមកើនឡើង ។ល។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline, ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone, ឱសថCefdinir - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។ ដូច្នេះ គួរទុកគម្លាតនៃការប្រើប្រាស់ឱសថទាំងនេះប្រមាណ3ម៉ោងក្រោយបញ្ចប់ការថត។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពបង្កើនសញ្ញាប្រូតុងនៃម៉ូលេគុលទឹកនៅT1 weighted image (T1WI) និង បន្ថយសញ្ញាប្រូតុងនៃម៉ូលេគុលទឹកនៅT2 weighted image (T2WI) ដើម្បីធ្វើអោយរូបភាពមានលក្ខណៈកាន់តែច្បាស់។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
