Fentanyl citrate + Droperidol
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើជាជំនួយនៅក្នុងការសណ្ដំរាងកាយទាំងមូលឬការធ្វើអោយស្ពឹកនៅផ្នែកណាមួយនៃរាងកាយ នៅពេលអនុវត្តការវះកាត់ ការពិនិត្យ ឬ ការអនុវត្តបច្ចេកទេសវេជ្ជសាស្ត្រផ្សេងៗ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: នៅក្នុងឱសថនេះ 1mL រួមមាន សារធាតុFentanyl citrate 0.0785mg (Fentanyl 0.05mg) និង សារធាតុDroperidol 2.5mg។ ・ករណីប្រើនៅក្នុងពេលចាប់ផ្ដើមការសណ្ដំ: មនុស្សពេញវ័យ ប្រើក្នុងកម្រិត 0.1~0.2mL/kg ដោយចាក់តាមសរសៃវ៉ែនយឺតៗ ឬ ពង្រាវនៅក្នុងសេរ៉ូមគ្លុយកូសជាដើមរួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។ ・ករណីប្រើបន្ថែមដើម្បីរក្សាការសណ្ដំ: មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1/4~1/2នៃកម្រិតប្រើលើកដំបូង ដោយចាក់តាមសរសៃវ៉ែនយឺតៗ ឬ ពង្រាវនៅក្នុងសេរ៉ូមគ្លុយកូសជាដើមរួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។ ・ករណីប្រើជាជំនួយនៅក្នុងការធ្វើអោយស្ពឹកនៅផ្នែកណាមួយនៃរាងកាយ: មនុស្សពេញវ័យ ប្រើក្នុងកម្រិត 0.1mL/kg ដោយចាក់តាមសរសៃវ៉ែនយឺតៗ នៅ10~15នាទីក្រោយការចាក់បញ្ចូលឱសថស្ពឹក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលត្រូវបានហាមប្រើប្រាស់ឱសថប្រភេទបន្ធូរសាច់ដុំ។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលងាយនឹងកើតមានរោគសញ្ញាចុះខ្សោយដំណកដង្ហើមរហូតដល់ស្ថានភាពបាត់បង់ស្មារតី(Coma)ដោយសាររបួសប៉ះទង្គិចក្បាល ជំងឺមហារីកខួរក្បាល ជាដើម។ ・អ្នកដែលធ្លាប់កើតមានអាការៈកន្ត្រាក់សាច់ដុំឬអាការៈឆ្កួតជ្រូក។ ・អ្នកដែលមិនអាចសម្រាកនៅមន្ទីរពេទ្យ។ ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានបណ្ដុំរោគសញ្ញាQTនៃចង្វាក់បេះឌូងអូសបន្លាយវែង (Long QT syndrome)។ ・កុមារអាយុចាប់ពី2ឆ្នាំចុះ។ ・អ្នកដែលមានជំងឺហឺត (Asthma)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
