Fentanyl
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈឈឺចាប់កម្រិតមធ្យមដល់កម្រិតខ្លាំង ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ
- បំបាត់អាការៈឈឺចាប់កម្រិតមធ្យមដល់កម្រិតខ្លាំង ដែលកើតមាននៅក្នុងជំងឺឈឺចាប់រ៉ាំរ៉ៃ។
គេប្រើឱសថនេះនៅក្នុងករណីពិបាកព្យាបាលដោយប្រើឱសថបំបាត់ការឈឺចាប់ប្រភេទមិនមែនអូភីអ័យឬឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យកម្រិតខ្សោយតែប៉ុណ្ណោះ និង ប្រើឱសថនេះដោយប្ដូរពីការប្រើឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យផ្សេងទៀតប៉ុណ្ណោះ។
-
កម្រិតប្រើប្រាស់
ថ្នាំបិទលើស្បែក:
ត្រូវប្រើឱសថនេះដោយប្ដូរពីការប្រើឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យផ្សេងទៀតប៉ុណ្ណោះ។ របៀបប្រើប្រាស់អាចប្រែប្រួលទៅតាមឱសថនីមួយៗ។
<ប្រភេទផ្លាស់ប្ដូររៀងរាល់ថ្ងៃ>
ត្រូវកំណត់កម្រិតប្រើប្រាស់នៅលើកដំបូង ទៅតាមកម្រិតនៃឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យដែលអ្នកជំងឺកំពុងប្រើប្រាស់ ដោយរួមមានកម្រិតដូចខាងក្រោម៖ 0.84mg 1.7mg 3.4mg និង 5mg។
មនុស្សពេញវ័យ:អាចប្រើដោយបិទនៅផ្នែកទ្រូង ផ្នែកពោះ ដើមដៃ ភ្លៅជាដើម ដោយប្ដូររៀងរាល់1ថ្ងៃម្ដង (ប្រហែល24ម៉ោង)។ បន្ទាប់ពីនោះ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
<ប្រភេទផ្លាស់ប្ដូររៀងរាល់3ថ្ងៃម្ដង>
ត្រូវកំណត់កម្រិតប្រើប្រាស់នៅលើកដំបូង ទៅតាមកម្រិតនៃឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យដែលអ្នកជំងឺកំពុងប្រើប្រាស់ ដោយរួមមានកម្រិតដូចខាងក្រោម៖ 2.1mg(12.5μg/hr) 4.2mg(25μg/hr) 8.4mg(50μg/hr) 12.6mg(75μg/hr)។
មនុស្សពេញវ័យ:អាចប្រើដោយបិទនៅផ្នែកទ្រូង ផ្នែកពោះ ដើមដៃ ភ្លៅជាដើម ដោយប្ដូររៀងរាល់3ថ្ងៃម្ដង (ប្រហែល72ម៉ោង)។ បន្ទាប់ពីនោះ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើមានការឡើងកំដៅនៅកន្លែងបិទ អាចធ្វើអោយការស្រូបសារធាតុឱសថកើនឡើងហួសហេតុ ហើយអាចបង្កជាផលរំខានប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp