Fenoterol hydrobromide
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុង ជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema) និង ជំងឺPneumoconiosis។
ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុង ជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតលក្ខណៈហឺត ជំងឺរលាកទងសួតស្រួចស្រាវ។
ករណីថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុង ជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema) និង ជំងឺPneumoconiosis។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
មនុស្សពេញវ័យ:លេប1ដង2.5mg, 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំលេបទម្រង់ជាថ្នាំទឹក(0.05%):
កុមារ:ពិសារ1ថ្ងៃ0.375mg/kg (ត្រូវនឹង0.75mL/kg) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ កម្រិតប្រើប្រាស់ទៅតាមអាយុកុមារ គឺ៖
+ អាយុ6ខែ~ក្រោម1ឆ្នាំ - 1ថ្ងៃ1.5~3.0mg (3~6mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
+ អាយុ1ឆ្នាំ~ក្រោម3ឆ្នាំ - 1ថ្ងៃ3.0~4.5mg (ត្រូវនឹង6~9mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
+ អាយុ3ឆ្នាំ~ក្រោម5ឆ្នាំ - 1ថ្ងៃ4.5~7.5mg (ត្រូវនឹង9~15mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
ករណីថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:
មនុស្សពេញវ័យ:ប្រើ1ដង200μg ស្រូបតាមមាត់។ ក្រោយ2~5នាទី ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ទេ អាចប្រើ 100~200μg បន្ថែមទៀត។ អាចប្រើដល់4ដងក្នុង1ថ្ងៃ ដោយទុកគម្លាតរយៈពេលយ៉ាងហោចណាស់6ម៉ោង។
-
ហាមប្រើ
・អ្នកដែលកំពុងប្រើប្រាស់ឱសថកាតេកូឡាមីន (Epinephrine, Isoproterenol, Dopamine ជាដើម)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ញ័រដៃជើង បេះដូងលោតញាប់ ឈឺក្បាល ឡើងកន្ទួលក្រហម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង កម្លាំងសាច់ដុំធ្លាក់ចុះ ពិបាកដកដង្ហើម ស្ពឹកដៃជើង (រោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប)។
-
អន្តរប្រតិកម្ម
・ឱសថកាតេកូឡាមីន (Epinephrine, Isoproterenol, Dopamine ជាដើម) - អាចធ្វើអោយបេះដូងឈប់ដើរ។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទXanthine (Theophylline, Aminophylline), ឱសថប្រភេទស្តេរ៉ូអ៊ីត(Betamethasone, Prednisolone, Hydrocortisone sodium succinate), ឱសថបញ្ចុះទឹកនោម(Furosemide) - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលβ2(β2 receptor) ធ្វើអោយអង់ស៊ីមAdenylyl cyclaseមានសកម្មភាពបំលែងសារធាតុATPនៅក្នុងកោសិកាទៅជាcAMP។ ការកើនឡើងនៃcAMPមានប្រសិទ្ធិភាពពង្រីកមុខកាត់នៃទងសួតអោយរីកធំទូលាយ សម្រួលដល់ការដកដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp