Felodipine
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង2.5~5mg, 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់ 1ដង10mg, 1ថ្ងៃ2ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
-
ផលរំខាន
ផលរំខានរួមមាន ក្ដៅមុខ ឈឺក្បាល ធ្ងន់ក្បាល បេះដូងលោតញាប់ វិលមុខ អស់កម្លាំង អាការៈខ្វះឈាម ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ អញ្ចាញធ្មេញឡើងក្រាស់ រលាកអញ្ចាញធ្មេញ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមបបូរមាត់ កន្ទាលត្រអាក ហើមអណ្ដាត ហើមត្របកភ្នែក (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។
・ឱសថMetoprolol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMetoprololកើនឡើង។
・ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDigoxinកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថCimetidine, ឱសថErythromycin, ឱសថItraconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFelodipineកើនឡើង។
・ឱសថBarbiturates, ឱសថPhenytoin, ឱសថCarbamazepine, ឱសថRifampicin - អាចធ្វើអោយសកម្មភាពនៃFelodipineថយចុះ។
・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Saquinavir, Ritonavir ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFelodipineកើនឡើង។
・ឱសថTacrolimus - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថTacrolimusកើនឡើង។
・ផ្លែក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFelodipineកើនឡើង។
・អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFelodipineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារក។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・សារធាតុនៅក្នុងក្រូចថ្លុងអាចធ្វើអោយសកម្មភាពនៃឱសថនេះកើនឡើងបង្កជាផលរំខានផ្សេងៗ ដូច្នេះ គួរចៀសវាងពិសាក្រូចថ្លុងក្នុងអំឡុងពេលប្រើឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងចម្លងកាល់ស្យូម(Calcium channel)ដើម្បីទប់ស្កាត់លំហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមទៅក្នុងកោសិកាសាច់ដុំនៃសរសៃឈាម ធ្វើអោយសរសៃឈាមបន្ធូរការកន្ត្រាក់ ជាលទ្ធផល សម្ពាធឈាមក៏ចាប់ផ្ដើមថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp