Felbinac
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលាប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់នៅក្នុងជំងឺដូចជា: - ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) - ជំងឺឈឺចង្កេះទាក់ទងនឹងសាច់ដុំឬភ្នាសសាច់ដុំ - ជំងឺរលាកនៅជុំវិញសន្លាក់ស្មា(Shoulder periarthritis) - ជំងឺរលាកសរសៃភ្ជាប់សាច់ដុំនិងឆ្អឹង(Tendinitis) ឬ រលាកភ្នាសជុំវិញសរសៃភ្ជាប់សាច់ដុំនិងឆ្អឹង(Tenosynovitis) - ជំងឺរលាកជាលិកាជុំវិញសរសៃភ្ជាប់សាច់ដុំនិងឆ្អឹង - ជំងឺរលាកឆ្អឹងពកខាងលើនៃឆ្អឹងដើមដៃ (ជំងឺTennis elbow ជាដើម) - អាការៈឈឺចាប់សាច់ដុំ - អាការៈឈឺចាប់និងហើមក្រោយរងរបួស។ ករណីថ្នាំបិទ: ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់នៅក្នុងជំងឺដូចជា: - ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) - ជំងឺរលាកនៅជុំវិញសន្លាក់ស្មា(Shoulder periarthritis) - ជំងឺរលាកសរសៃភ្ជាប់សាច់ដុំនិងឆ្អឹង(Tendinitis) ឬ រលាកភ្នាសជុំវិញសរសៃភ្ជាប់សាច់ដុំនិងឆ្អឹង(Tenosynovitis) - ជំងឺរលាកជាលិកាជុំវិញសរសៃភ្ជាប់សាច់ដុំនិងឆ្អឹង - ជំងឺរលាកឆ្អឹងពកខាងលើនៃឆ្អឹងដើមដៃ (ជំងឺTennis elbow ជាដើម) - អាការៈឈឺចាប់សាច់ដុំ - អាការៈឈឺចាប់និងហើមក្រោយរងរបួស។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលាប (3%): ប្រើ1ថ្ងៃច្រើនដង ដោយឈ្លីនៅកន្លែងមានអាការៈក្នុងបរិមាណសមស្របទៅតាមរោគសញ្ញា។ ករណីថ្នាំបិទ: ប្រើ1ថ្ងៃ2ដង ដោយបិទនៅកន្លែងមានអាការៈ។ 
- 
                    ហាមប្រើថ្នាំលាប និង ថ្នាំបិទ: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
