Febuxostat
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសអាស៊ីតអ៊ុយរិចនៅក្នុងឈាម។
- ជំងឺរលាកសន្លាក់ដោយសារការកើនឡើងនៃអាស៊ីតអ៊ុយរិច(Gout)។
- អាការៈកើនឡើងនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាមដែលកើតមាននៅក្នុងការព្យាបាលជំងឺមហារីកដោយគីមី។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ជំងឺលើសអាស៊ីតអ៊ុយរិចនៅក្នុងឈាម ជំងឺរលាកសន្លាក់ដោយសារការកើនឡើងនៃអាស៊ីតអ៊ុយរិច(Gout):
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង10mg។ បន្ទាប់ពីនោះ ត្រូវតាមដានកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម ដោយអាចបង្កើនកម្រិតឱសថបន្តិចម្ដងៗ។ ជាទូទៅ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ1ដង40mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាគឺ1ថ្ងៃ1ដង60mg។
・អាការៈកើនឡើងនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាមដែលកើតមាននៅក្នុងការព្យាបាលជំងឺមហារីកដោយគីមី:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង60mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថMercaptopurine hydrate ឬ ឱសថAzathioprine។
-
ផលរំខាន
ផលរំខានរួមមាន អាការៈឈឺសន្លាក់បណ្ដោះអាសន្នដោយសារបណ្ដុំនៃអាស៊ីតអ៊ុយរិច ឈឺនៅតាមដៃជើង រាករូស អស់កម្លាំង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឡើងកន្ទួលក្រហមនៅលើស្បែក (រោគប្រតិកម្ម)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ)។
-
អន្តរប្រតិកម្ម
・ឱសថMercaptopurine hydrate, ឱសថAzathioprine - អាចធ្វើអោយផលប៉ះពាល់លើខួរឆ្អឹងកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថVidarabine - អាចធ្វើអោយសកម្មភាពនៃVidarabineកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថDidanosine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDidanosineកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះនៅរយៈពេលដំបូង អាចឃើញមានការកើតឡើងនូវអាការៈឈឺសន្លាក់ដោយសារបណ្ដុំនៃអាស៊ីតអ៊ុយរិចជាបណ្ដោះអាសន្ន។ ដូច្នេះ គួរពិនិត្យមើលព័ត៌មានបន្ថែមទាក់ទងនឹងកម្រិតនៃការប្រើប្រាស់ឱសថនៅដំណាក់កាលដំបូងអោយបានសមស្រប។
・ករណីកើតមានអាការៈឈឺចាប់ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ គួរប្រើប្រាស់ឱសថColchicine ឬ ឱសថប្រភេទNSAIDs ឬ ឱសថស្តេរ៉ូអ៊ីត ជាដើម ដើម្បីបំបាត់អាការៈឈឺចាប់។
・អ្នកជំងឺគួរបរិភោគទឹកអោយបានច្រើន ដើម្បីបង្ការកុំអោយកើតមានក្រួសក្នុងតម្រងនោមដោយសារបណ្ដុំនៃអាស៊ីតអ៊ុយរិច។
・ប្រើត្រឹម1ថ្ងៃ1ដង។ ការប្រើឱសថនេះរួមជាមួយឱសថ Mercaptopurine hydrate ឬ Azathioprine អាចធ្វើអោយផលរំខានប៉ះពាល់ខួរឆ្អឹងជាដើមកើនឡើង។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមXanthine oxidaseដែលមានតួនាទីនៅក្នុងការសំយោគអាស៊ីតអ៊ុយរិចនៅក្នុងរាងកាយ។ ជាលទ្ធផល ធ្វើអោយកម្រិតនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាមមានការថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp