Favipiravir
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺផ្ដាសាយធំ(Influenza)ទម្រង់ថ្មីឬដែលរាតត្បាតម្ដងទៀត (ប្រើក្នុងករណីឱសថប្រឆាំងវីរុសផ្ដាសាយធំផ្សេងទៀតគ្មានឬមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់តែប៉ុណ្ណោះ)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ: -ថ្ងៃទី1:លេប1ដង1600mg 1ថ្ងៃ2ដង។ -ថ្ងៃទី2~5:លេប1ដង600mg 1ថ្ងៃ2ដង។ រយៈពេលសរុបនៃការប្រើឱសថនេះគឺ5ថ្ងៃ។ 
- 
                    ហាមប្រើ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះក៏នៅមានប្រសិទ្ធិភាពដែរ ទោះជាការចាប់ផ្ដើមប្រើការព្យាបាលមានលក្ខណៈយឺតយ៉ាងវជាងករណីប្រើឱសថទប់ស្កាត់អង់ស៊ីមនឺរ៉ាមីនីដាស (Neuraminidase inhibitors) (ក្នុងអំឡុងពេល48ម៉ោងបន្ទាប់ពីមានរោគសញ្ញា)។ 
- 
                    សកម្មភាពឱសថទប់ស្កាត់ដំណើរការបង្កើតវីរុសថ្មីៗនៅក្នុងកោសិកាមនុស្ស។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
