Fasudil hydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាកន្ត្រាក់សរសៃឈាមនៅក្នុងខួរក្បាលនិងរោគសញ្ញាខ្វះការផ្គត់ផ្គង់ឈាមក្នុងខួរក្បាល ដែលកើតឡើងក្រោយពេលវះកាត់ព្យាបាលជំងឹហូរឈាមក្រោមស្រទាប់ខួរក្បាល(Subarachnoid hemorrhage)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 30mg ដោយពង្រាវនៅក្នុងសេរ៉ូមអេឡិចត្រូឡាយឬសេរ៉ូមស្ករចំណុះ 50~100mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន រយៈពេលប្រហែល30នាទី 1ថ្ងៃ2~3ដង។ គួរចាប់ផ្ដើមប្រើឱសថនេះអោយបានឆាប់បន្ទាប់ពីការវះកាត់ព្យាបាលជំងឹហូរឈាមក្រោមស្រទាប់ខួរក្បាល(Subarachnoid hemorrhage) និង គួរបន្តប្រើរយៈពេល2សប្ដាហ៍។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈហូរឈាម: ហូរឈាមក្នុងក្បាល។
・អ្នកដែលអាចកើតមានអាការៈហូរឈាមក្នុងក្បាល: អ្នកដែលមិនអាចធ្វើការឃាត់ឈាមបានគ្រប់គ្រាន់នៅពេលមានការហូរឈាមពីសរសៃអាកទែដែលប៉ោង។
・អ្នកដែលមានសម្ពាធឈាមទាប។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខាននៃឱសថនេះដែលបង្កជាអាការៈហូរឈាមនៅក្នុងក្បាល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp