Faropenem sodium hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺមុនខ្ទុះលើស្បែក ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងដំបៅកញ្ចក់ភ្នែក) ជំងឺរលាកផ្នែកខាងក្រៅនៃត្រចៀក ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា។
ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឹអុតក្ដាម(Scarlet fever) ជំងឺក្អកមាន់(Whooping cough ឬ Pertussis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
មនុស្សពេញវ័យ:
・ជំងឺរលាកសួត ខ្ទុះក្នុងសួត រលាកប្លោកនោមលក្ខណៈស្មុគស្មាញ រលាកតម្រងនោម(Pyelonephritis) រលាកក្រពេញប្រូស្តាតស្រួចស្រាវនិងរ៉ាំរ៉ៃជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) រលាកផ្នែកកណ្ដាលនៃត្រចៀក រលាកឆ្អឹងសងខាងច្រមុះ(Sinusitis):លេប1ដង 200mg~300mg, 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ជំងឺឆ្លងបាក់តេរីផ្សេងទៀត ក្រៅពីជំងឺខាងលើ:លេប1ដង150mg~200mg, 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:
- កុមារ:ពិសារ1ដង 5mg/kg, 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា។ កម្រិតអតិបរមាក្នុង1ដងគឺ 10mg/kg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp