Famciclovir

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរើម(Herpes simplex និង Herpes zoster)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ជំងឺរើមសាមញ្ញ(Herpes simplex):

      មនុស្សពេញវ័យ:លេប1ដង250mg, 1ថ្ងៃ3ដង។ ករណីជាជំងឺរើមសាមញ្ញ(Herpes simplex)លក្ខណៈរើឡើងវិញ លេប1ដង1000mg, 1ថ្ងៃ2ដង។

      ・ជំងឺរើមហ្សូស្ទើ (Herpes zoster):

      មនុស្សពេញវ័យ:លេប1ដង500mg, 1ថ្ងៃ3ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល ងងុយគេង រាករូស ហើម ចង់ក្អួត ឈឺពោះ ឡើងកន្ទួលក្រហម រមាស់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រវើរវាយឃើញរូបភាពឬស្ដាប់លឺសម្លេងមិនពិត ពិបាកសម្រេចចិត្តឬគិតពិចារណា (បញ្ហាប៉ះពាល់ផ្នែកខួរក្បាលនិងស្មារតី)

      - ក្ដៅខ្លួនខ្លាំង ភ្នែកក្រហម រលាត់ស្បែកនៅបបូរមាត់ ក្នុងមាត់ ត្របកភ្នែកជាដើម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)

      - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមថយចុះ)

      - ឈឺសាច់ដុំដៃជើង អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - កន្ទាលត្រអាកលើស្បែក សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថProbenecid - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថFamciclovirកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ចំពោះអ្នកជំងឺដែលមានមុខងារតម្រងនោមចុះខ្សោយឬអ្នកជំងឺជាមនុស្សចាស់ កម្រិតឱសថត្រូវប្រើគួរគណនាទៅតាមលទ្ធផលពិនិត្យCreatinine clearance(Ccr)។

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេងឬស្មារតីដឹងខ្លួនធ្លាក់ចុះជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬនៅពេលបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ប្រសិនបើប្រើឱសថនេះរយៈពេល7ថ្ងៃហើយ រោគសញ្ញានៅមិនទាន់ជាសះស្បើយឬកាន់តែធ្ងន់ធ្ងរ គួរផ្លាស់ប្ដូរការព្យាបាលផ្សេងទៀត។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងវីរុស ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់វីរុស ធ្វើអោយវីរុសមិនអាចរស់រានឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp