Falecalcitriol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ព្យាបាលជំងឺមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីតកើនឡើង ចំពោះអ្នកជំងឺដែលទទួលការលាងឈាមជាប្រចាំ។
- កាត់បន្ថយរោគសញ្ញានៃកម្រិតកាល់ស្យូមក្នុងឈាមចុះទាប (សាច់ដុំកន្ត្រាក់ ស្ពឹក ញាណដឹងខុសប្រក្រតីជាដើម) ដែលកើតមាននៅក្នុងជំងឺមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីតថយចុះ (លើកលែងករណីទាក់ទងនឹងជំងឺខ្សោយមុខងារតម្រងនោម)។
- កាត់បន្ថយរោគសញ្ញានៃជំងឺRickets ឬ ជំងឺឆ្អឹងទន់(Osteomalacia) (រោគសញ្ញាដូចជា ឆ្អឹងខុសប្រក្រតី ឈឺឆ្អឹង កម្លាំងសាច់ដុំថយចុះ ជាដើម) (លើកលែងករណីទាក់ទងនឹងជំងឺខ្សោយមុខងារតម្រងនោម)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើនៅក្នុងការព្យាបាលជំងឺមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីតកើនឡើង ចំពោះអ្នកជំងឺដែលទទួលការលាងឈាមជាប្រចាំ:
មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 0.3μg។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
・ករណីប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញានៃកម្រិតកាល់ស្យូមក្នុងឈាមចុះទាបដែលកើតមាននៅក្នុងជំងឺមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីតថយចុះ និង នៅក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺRickets ឬ ជំងឺឆ្អឹងទន់(Osteomalacia):
មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 0.3~0.9μg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ រោគសញ្ញា និង ប្រភេទជំងឺរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp