Ezetimibe

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាក្រោម ៖

      - ជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម

      - ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia)

      - ជំងឺHomozygous sitosterolemia។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg ក្រោយបរិភោគអាហារ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាថ្លើមចុះខ្សោយធ្ងន់ធ្ងរ នៅពេលប្រើឱសថនេះរួមជាមួយនឹងឱសថប្រភេទHMG-CoA reductase inhibitors។

    • ផលរំខាន

      ផលរំខានរួមមាន រាករូសឬទល់លាមក ឡើងកន្ទួលក្រហម ឈឺពោះ ហើមពោះ ក្អួតចង្អោរ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើមមុខ បបូរមាត់ ត្របកភ្នែកនិងអណ្ដាត ឡើងកន្ទួលក្រហម ពិបាកដកដង្ហើម (រោគប្រតិកម្ម)

      - ឈឺសាច់ដុំ គ្មានកម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - រួយខ្លួន បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថColestimide, ឱសថColestyramine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃEzetimibeថយចុះ។ ដូច្នេះ គួរប្រើប្រាស់ឱសថEzetimibeនៅ2ម៉ោងមុនឬយ៉ាងហោចណាស់4ម៉ោងក្រោយបន្ទាប់ពីប្រើប្រាស់ឱសថទាំងនេះ។

      ・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើង។

      ・ឱសថWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ស្របពេលជាមួយនឹងការប្រើប្រាស់ឱសថនេះ ព្រមទាំងគួរកាត់បន្ថយការជក់បារីនិងព្យាបាលជំងឺលើសសម្ពាធឈាមផងដែរ ដើម្បីបង្ការការកើតមានជំងឺត្បៀតឬស្ទះសរសៃឈាមបេះដូង។

      ・ច្រើនប្រើដើម្បីបំពេញប្រសិទ្ធិភាពនៃឱសថប្រភេទស្តាទីន (Statin or HMG-CoA reductase inhibitors)។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃការស្រូបសារធាតុកូឡេស្តេរ៉ូលនិងសារធាតុប្រភេទស្តេរ៉ូលនៅក្នុងរុក្ខជាតិពីពោះវៀនតូចចូលទៅក្នុងឈាម ធ្វើអោយកម្រិតកូឡេស្តេរ៉ូលនៅក្នុងថ្លើមនិងនៅក្នុងឈាមមានការថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp