Exenatide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2 ក្នុងករណីអ្នកជំងឺមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ បូករួមនឹងការប្រើឱសថបញ្ចុះជាតិស្ករតែប៉ុណ្ណោះ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      មនុស្សពេញវ័យ:ប្រើ1ដង5μg, 1ថ្ងៃ2ដង មុនអាហារពេលព្រឹកនិងពេលល្ងាច ចាក់ក្រោមស្បែក។ ប្រើក្នុងកម្រិតនេះ ដោយតាមដានស្ថានភាពអ្នកជំងឺរយៈពេលយ៉ាងហោចណាស់1ខែ ទើបបង្កើនកម្រិតដល់1ដង10μg, 1ថ្ងៃ2ដង ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ជាទូទៅ ត្រូវប្រើឱសថនេះនៅក្នុងអំឡុងពេល60នាទីមុនបរិភោគអាហារពេលព្រឹកនិងពេលល្ងាច គឺមិនប្រើនៅក្រោយពេលបរិភោគអាហាររួចនោះទេ។

      <ប្រភេទរយៈពេលសកម្មភាពវែង>
      មនុស្សពេញវ័យ:ប្រើ1សប្ដាហ៍1ដង2mg ដោយចាក់ក្រោមស្បែក។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបន្ទាន់ដូចជាការវះកាត់ជាដើម ដែលគួរគ្រប់គ្រងស្ថានភាពកម្រិតជាតិស្ករដោយឱសថចាក់អាំងស៊ុយលីន។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ រួមទាំង អ្នកជំងឺដែលទទួលការលាងឈាម។

    • ផលរំខាន

      ទល់លាមក កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង(អស់កម្លាំង បែកញើស បេះដូងលោតញាប់ ញ័រដៃជើង វិលមុខ ។ល។) រលាកលំពែង។

    • សកម្មភាពឱសថ

      GLP-1ជាអរម៉ូនអ៊ីនក្រេទីន (Incretin)ដែលបញ្ចេញពីពោះវៀន ដើម្បីជម្រុញការបញ្ចេញអរម៉ូនអាំងស៊ុយលីន។ អរម៉ូននេះក៏មានប្រសិទ្ធិភាពកាត់បន្ថយទម្ងន់ផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp