Evolocumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម
- ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia)។
ប៉ុន្តែ គេប្រើឱសថនេះក្នុងករណីដូចតទៅតែប៉ុណ្ណោះ: 1. អ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការកើតមានអាការៈដោយសារបញ្ហាសរសៃឈាមនៅបេះដូង ឬ 2. ការប្រើឱសថប្រភេទHMG-CoA reductase inhibitor(ឱសថស្តាទីន)មិនផ្ដល់ប្រសិទ្ធិភាពគ្រប់គ្រាន់ឬអ្នកជំងឺមិនអាចប្រើឱសថទាំងនេះតែប៉ុណ្ណោះ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម និង ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia)ប្រភេទអេតេរ៉ូស៊ីហ្កូត(Heterozygote):
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង140mg ដោយចាក់ក្រោមស្បែក រៀងរាល់2សប្ដាហ៍ម្ដង ឬ ប្រើក្នុងកម្រិត1ដង420mg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។
・ករណីជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia)ប្រភេទអូម៉ូស៊ីហ្កូត(Homozygote):
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង420mg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិត1ដង420mg ដោយចាក់ក្រោមស្បែក រៀងរាល់2សប្ដាហ៍ម្ដង។ ករណីប្រើឱសថនេះសម្រាប់ជាជំនួយនៅក្នុងការព្យាបាលដោយLDL apheresis អាចចាប់ផ្ដើមប្រើក្នុងកម្រិត1ដង420mg ដោយចាក់ក្រោមស្បែក រៀងរាល់2សប្ដាហ៍ម្ដង។
អាចប្រើឱសថនេះរួមជាមួយឱសថប្រភេទHMG-CoA reductase inhibitor លើកលែងករណីដែលអ្នកជំងឺមិនអាចទទួលឱសថប្រភេទHMG-CoA reductase inhibitor បាន។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp