Etretinate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ករណីវិធីព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាព ហើយស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ៖

      - ក្រុមជំងឺPsoriasis (ជំងឺPsoriasis vulgaris, ជំងឺPustular psoriasis, ជំងឺErythrodermic psoriasis, ជំងឺPsoriatic arthritis)

      - ក្រុមជំងឺIchthyosis (ជំងឺIchthyosis vulgaris, ជំងឺBullous congenital ichthyosiform erythroderma (BCIE), ជំងឺNon-bullous congenital ichthyosiform erythroderma)

      - ជំងឺស្បែកបាតដៃនិងជើងឡើងក្រាស់ (Palmoplantar keratoderma)

      - ជំងឺDarier disease

      - ជំងឺពងខ្ទុះនៅបាតដៃនិងជើង(Palmoplantar pustulosis)

      - ជំងឺPityriasis rubra pilaris (PRP)

      - ជំងឺErythema keratodes

      - ជំងឺOral leukoplakia, ជំងឺOral papilloma, ជំងឺOral lichen planus។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ: ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ 40~50mg បែងចែកជា2~3ដងក្នុង1ថ្ងៃ រយៈពេល2~4សប្ដាហ៍។ កម្រិតប្រើក្នុង1ថ្ងៃជាអតិបរមាគឺ75mg។ បន្ទាប់ពីនោះ ប្រើជាប្រចាំក្នុងកម្រិត 1ថ្ងៃ 10~30mg បែងចែកជា1~3ដងក្នុង1ថ្ងៃ ទៅតាមរោគសញ្ញា។

      - កុមារនិងទារក: ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ 1.0mg/kg បែងចែកជា1~3ដងក្នុង1ថ្ងៃ រយៈពេល2~4សប្ដាហ៍។ បន្ទាប់ពីនោះ ប្រើជាប្រចាំក្នុងកម្រិត 1ថ្ងៃ 0.6~0.8mg/kg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និង រោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាថ្លើម។

      ・អ្នកដែលមានបញ្ហាតម្រងនោម។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទវីតាមីនA។

      ・អ្នកដែលមានរោគសញ្ញានៃកម្រិតវីតាមីនAកើនឡើងហួសហេតុក្នុងរាងកាយ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・ស្ត្រីដែលអាចមានផ្ទៃពោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp