Etodolac
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - បំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺរលាកសរសៃសាច់ដុំឬសរសៃកែង។ - បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ឬរបួស។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ថ្ងៃ400mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។ ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។ ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។ ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។ ・ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន ឈឺពោះ ក្អួតចង្អោរ បាត់បង់ចំណង់អាហារ រាករូស ដំបៅក្នុងមាត់ ពិបាករំលាយអាហារ រលាកក្រពះ ឡើងកន្ទួលក្រហម រមាស់ កន្ទាលត្រអាក ស្នាមក្រហមលើស្បែក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ រលាកសរសៃឈាមនៅស្បែក។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ទឹកមុខស្លេកស្លាំង ងងឹតមុខ ពិបាកដកដង្ហើម វិលមុខ ហើមភ្នែកនិងជុំវិញបបូរមាត់ ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ) - ឈឺក្រពះ ក្អួតចង្អោរ ក្អួតឈាម លាមកមានឈាម (ដំបៅក្នុងក្រពះឬពោះវៀន) - ដំបៅក្នុងមាត់ ភ្នែកក្រហម ស្នាមក្រហមនិងពងទឹកលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) - បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (មុខងារតម្រងនោមចុះខ្សោយ)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។ ・ឱសថបញ្ចុះទឹកនោមប្រភេទThiazide diuretics(Hydrochlorothiazide, Hydroflumethiazideជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង។ ・ឱសថMethotrexate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMethotrexateកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះមនុស្សចាស់ឬអ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងបេះដូងឬតម្រងនោម ព្រោះអាចងាយកើតមានផលរំខាននៃឱសថនេះ។ ក្នុងករណីនេះ គួរបន្ថយកម្រិតឱសថឬប្រើប្រភេទដែលសកម្មភាពឱសថមានរយៈពេលខ្លី។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចខាងក្រោម ៖ ① ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase 2(COX-2)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandin-2 ② ទប់ស្កាត់សកម្មភាពនៃលីសូសូម(Lysosome) ការកកើតនៃអុកស៊ីសែនសកម្ម ③ ទប់ស្កាត់ដំណើរការផលិតសារធាតុBradykinin សារធាតុខាងលើសុទ្ធសឹងជាកត្តាបង្កអោយមានអាការៈរលាក ឈឺចាប់ ឬ ក្ដៅខ្លួន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
