Etizolam
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺណឺរ៉ូស៊ីស(Neurosis) រួមមានអាការៈដូចជា អារម្មណ៍មិនស្ងប់ ភ័យ បាក់ទឹកចិត្ត ស្មារតីខ្សោយ បញ្ហាដំណេក - ជំងឺបាក់ទឹកចិត្ត(Depression) រួមមានអាការៈដូចជា អារម្មណ៍មិនស្ងប់ ភ័យ បញ្ហាដំណេក - រោគសញ្ញាផ្សេងៗនៃជំងឺផ្លូវចិត្តដែលប៉ះពាល់ដល់សុខភាពរាងកាយ (Psychosomatic disorder, PSD) រួមមាន ជំងឺលើសសម្ពាធឈាម ជំងឺដំបៅក្រពះឬគល់ពោះវៀនតូច និងរោគសញ្ញាផ្នែកស្មារតីដូចជា អារម្មណ៍មិនស្ងប់ ភ័យ បាក់ទឹកចិត្ត បញ្ហាដំណេក។ល។ - បញ្ហាដំណេកដែលកើតមាននៅក្នុងជំងឺវិកលចរឹត(Schizophrenia) - រោគសញ្ញាផ្នែកស្មារតីដូចជា អារម្មណ៍មិនស្ងប់ ភ័យ បាក់ទឹកចិត្ត សាច់ដុំកន្ត្រាក់ ដែលកើតមាននៅក្នុងជំងឺឈឺឆ្អឹងកងក ជំងឺឈឺចង្កេះ និង ជំងឺឈឺក្បាលដោយសារការកន្ត្រាក់នៃសាច់ដុំ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីជំងឺណឺរ៉ូស៊ីស(Neurosis) និង ជំងឺបាក់ទឹកចិត្ត(Depression): មនុស្សពេញវ័យ:លេប1ថ្ងៃ3mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ កម្រិតអតិបរមាសម្រាប់មនុស្សចាស់គឺ 1ថ្ងៃ1.5mg។ ・ករណីជំងឺផ្លូវចិត្តដែលប៉ះពាល់ដល់សុខភាពរាងកាយ (Psychosomatic disorder, PSD) ជំងឺឈឺឆ្អឹងកងក ជំងឺឈឺចង្កេះ និង ជំងឺឈឺក្បាលដោយសារការកន្ត្រាក់នៃសាច់ដុំ: មនុស្សពេញវ័យ:លេប1ថ្ងៃ1.5mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ កម្រិតអតិបរមាសម្រាប់មនុស្សចាស់គឺ 1ថ្ងៃ1.5mg។ ・ករណីព្យាបាលបញ្ហាដំណេក: មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង1~3mg នៅមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ កម្រិតអតិបរមាសម្រាប់មនុស្សចាស់គឺ 1ថ្ងៃ1.5mg។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។ ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។ 
- 
                    ផលរំខានងងុយគេង វិលមុខ ឈឺក្បាល ពិបាកដើរ អារម្មណ៍សប្បាយខុសប្រក្រតី សម្ពាធឈាមចុះទាប ប៉ះពាល់មុខងារថ្លើម។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ជាប្រភេទឱសថដែលប្រសិទ្ធិភាពមានរយៈពេលខ្លី។ ・សកម្មភាពឱសថនេះមានរយៈពេលខ្លី ដូច្នេះ នៅពេលឈប់ប្រើឱសថនេះភ្លាមៗបន្ទាប់ពីប្រើជាប្រចាំ វាអាចធ្វើអោយអាការៈនៃការកើតមានអារម្មណ៍មិនស្ងប់របស់អ្នកជំងឺកាន់តែខ្លាំងក្លា។ 
- 
                    សកម្មភាពឱសថអារម្មណ៍មិនស្ងប់កើតឡើងដោយសារសកម្មភាពនៃសរសៃប្រសាទនៅក្នុងLimbic systemនៃខួរក្បាលកើនឡើងខ្ពស់។ ឱសថនេះមានសកម្មភាពជម្រុញការបញ្ចេញសារធាតុGABAដែលជាសារធាតុទប់ស្កាត់ការកើនឡើងនៃសកម្មភាពសរសៃប្រសាទខាងលើ។ ※GABA:γ-aminobutyric acid មានសកម្មភាពទប់ស្កាត់មុខងាររបស់សរសៃប្រសាទ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
