Etilefrine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・ជំងឺសម្ពាធឈាមទាបដែលគ្មានជំងឺផ្សេងជាដើមហេតុ
・ អាការៈសម្ពាធឈាមចុះទាបបណ្ដាលមកពីជំងឺផ្សេងទៀត
・ អាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ
・ បញ្ហាចរន្តឈាមនៃសរសៃឈាមអាកទែរនៅរេទីន។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・ អាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ
・ជំនួយដល់ការព្យាបាលអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ឬអាការៈសម្ពាធឈាមចុះទាបខ្លាំងលក្ខណៈស្រួចស្រាវ ដែលកើតមាននៅក្នុងជំងឺផ្សេងៗ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង5〜10mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង2~10mg ចាក់ក្រោមស្បែក ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង (Hyperthyroidism)។
・អ្នកដែលមានជំងឺលើសសម្ពាធឈាម។
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានអាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia)។
-
ផលរំខាន
ផលរំខានពីសកម្មភាពភ្ញោចគ្រឿងទទួលβ1 ធ្វើអោយបេះដូងលោតញាប់ ឈឺក្បាល ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើប្រើរួមជាមួយនឹងឱសថជម្រុញការសម្រាលកូន អាចធ្វើអោយប្រសិទ្ធិភាពបង្កើនសម្ពាធឈាមកើនឡើងខ្លាំង ដូច្នេះ ត្រូវប្រុងប្រយ័ត្ន។
-
សកម្មភាពឱសថ
មានសកម្មភាពទៅលើប្រព័ន្ធសរសៃឈាមនិងប្រព័ន្ធបេះដូង (ភ្ញោចគ្រឿងទទួលα1និងβ1) ប៉ុន្តែ សកម្មភាពទៅលើប្រព័ន្ធបេះដូងមានលក្ខណៈខ្លាំងជាង ដោយវាមានសកម្មភាពបង្កើនបរិមាណឈាមដែលច្របាច់ចេញពីបេះដូង ដើម្បីបង្កើនសម្ពាធឈាមក្នុងរាងកាយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp