Etidronate disodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺពុកឆ្អឹង (Osteoporosis)

      - ដំណាក់កាលដំបូងនិងដំណាក់កាលវិវត្តន៍នៃរោគសញ្ញាកកើតឆ្អឹងនៅកន្លែងខុសប្រក្រតីដែលកើតមាននៅក្រោយពេលរងរបួសខួរឆ្អឹង ឬ ក្រោយការវះកាត់នៅសន្លាក់ក្រលៀន។

      - ជំងឺផេជិតឆ្អឹង(Paget's disease of bone, PDB)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺពុកឆ្អឹង:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 200mg នៅចន្លោះពេលបរិភោគអាហារ។ ប្រើរយៈពេល2សប្ដាហ៍ ហើយទុកគម្លាត10~12សប្ដាហ៍មុននឹងប្រើឱសថនេះម្ដងទៀត(1វដ្ត)។ ករណីស្ថានភាពជំងឺធ្ងន់ធ្ងរ លេប1ថ្ងៃ1ដង 400mg នៅចន្លោះពេលបរិភោគអាហារ។ ប្រើរយៈពេល2សប្ដាហ៍ ហើយទុកគម្លាត10~12សប្ដាហ៍មុននឹងប្រើឱសថនេះម្ដងទៀត(1វដ្ត)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 400mg។ ដើម្បីអាចស្រូបឱសថនេះបានល្អ គួរចៀសវាងបរិភោគអាហាររយៈពេល2ម៉ោងមុននិងក្រោយប្រើឱសថនេះ។

      ・ ដំណាក់កាលដំបូងនិងដំណាក់កាលវិវត្តន៍នៃរោគសញ្ញាកកើតឆ្អឹងនៅកន្លែងខុសប្រក្រតីដែលកើតមាននៅក្រោយពេលរងរបួសខួរឆ្អឹង ឬ ក្រោយការវះកាត់នៅសន្លាក់ក្រលៀន:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 800~1000mg នៅចន្លោះពេលបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ដើម្បីអាចស្រូបឱសថនេះបានល្អ គួរចៀសវាងបរិភោគអាហាររយៈពេល2ម៉ោងមុននិងក្រោយប្រើឱសថនេះ។

      ・ ជំងឺផេជិតឆ្អឹង(Paget's disease of bone, PDB):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 200mg នៅចន្លោះពេលបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 1000mg។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។

      ・ជំងឺឆ្អឹងទន់ (Osteomalacia)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・កុមារ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      រាករូស ចង់ក្អួត ក្អួត ឈឺពោះ បាត់បង់ចំណង់អាហារ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដើម្បីធ្វើអោយការស្រូបសារធាតុឱសថមានលក្ខណៈល្អប្រសើរ គួរចៀសវាងបរិភោគអាហារ2ម៉ោងមុននិងក្រោយពេលប្រើប្រាស់ឱសថនេះ ជាពិសេស អាហារដែលមានផ្ទុកជាតិកាល់ស្យូមច្រើន។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃកោសិការំលាយឆ្អឹង(Osteoclasts)។ ម្យ៉ាងទៀត ឱសថទាំងនេះមានសកម្មភាពភ្ជាប់ទៅនឹងស្រទាប់លើនៃឆ្អឹងដោយផ្ទាល់ ដើម្បីទប់ស្កាត់ដំណើរការរំលាយឆ្អឹង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp