Ethyl icosapentate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - អាការៈឈឺចាប់ ត្រជាក់ ឬ កើតមានដំបៅ បណ្ដាលមកពីជំងឺក្រិនសរសៃអាកទែលក្ខណៈស្ទះ(Arteriosclerosis obliterans)។ - ជំងឺលើសកម្រិតជាតិខ្លាញ់ក្នុងឈាម។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・អាការៈឈឺចាប់ ត្រជាក់ ឬ កើតមានដំបៅ បណ្ដាលមកពីជំងឺក្រិនសរសៃអាកទែលក្ខណៈស្ទះ(Arteriosclerosis obliterans): មនុស្សពេញវ័យ:លេប1ដង 600mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ជំងឺលើសកម្រិតជាតិខ្លាញ់ក្នុងឈាម: មនុស្សពេញវ័យ:លេប1ដង 900mg, 1ថ្ងៃ2ដង ឬ លេប1ដង 600mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហាររួចភ្លាម។ ករណីកម្រិតទ្រីគ្លីសេរីត(Triglycerides)កើនឡើងខុសប្រក្រតី អាចបង្កើនកម្រិតដល់1ដង 900mg, 1ថ្ងៃ3ដង។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) ជំងឺខ្សោយសរសៃឈាមតូចៗ ជំងឺដំបៅក្រពះឬពោះវៀន អាការៈហូរឈាមនៅតាមប្រព័ន្ធតម្រងនោម អាការៈហូរឈាមនៅផ្នែកVitreousនៃភ្នែក(Vitreous hemorrhage) អាការៈក្អួតលាយឈាម។ល។) 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ អាការៈខ្វះឈាម ចង់ក្អួត មិនស្រួលក្នុងពោះ រាករូស ឈឺពោះ ក្រហាយទ្រូង។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - រួយខ្លួន បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលមានសកម្មភាពប្រឆាំងកំណកឈាម(Warfarin, Aspirin, Ticlopidine, Cilostazol, Indometacin ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ជាទូទៅ ឱសថនេះប្រើនៅក្រោយពេលបរិភោគអាហាររួចភ្លាម ព្រោះការប្រើនៅមុនពេលបរិភោគអាហារអាចធ្វើអោយការស្រូបសារធាតុឱសថប្រព្រឹត្តទៅមិនបានល្អ។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពដូចខាងក្រោម ៖ (1) ទប់ស្កាត់ការស្រូបចូលនៃសារធាតុកូឡេស្តេរ៉ូលនិងសារធាតុខ្លាញ់ទ្រីគ្លីសេរីត(Triglyceride)ពីក្នុងពោះវៀនទៅក្នុងឈាម ព្រមទាំងទប់ស្កាត់ដំណើរការផលិតសារធាតុខ្លាញ់ទាំងពីរប្រភេទនេះនៅក្នុងថ្លើម។ ជាលទ្ធផល កម្រិតនៃកូឡេស្តេរ៉ូលនិងទ្រីគ្លីសេរីតនៅក្នុងឈាមមានការថយចុះ។ (2) ទប់ស្កាត់សកម្មភាពផលិតសារធាតុThromboxane(TXA2)នៅក្នុងប្លាកែត ធ្វើអោយប្លាកែតមិនអាចផ្ដុំគ្នាដើម្បីបង្កើតជាកំណកឈាមបាន។ (3) រក្សាភាពយឺតនៃសរសៃឈាមមិនអោយរឹងឬផុយស្រួយ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
